ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

៦ខែនៃឆ្នាំ២០២៣ អគ្គិភ័យកើតឡើងជាង ៥០០លើកបណ្តាលឱ្យឆេះផ្ទះជាង ៤០០ខ្នង និងមនុស្សជិត ៥០នាក់ស្លាប់

ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២៣នេះ អគ្គិភ័យបានកើតឡើងនៅទូទាំងប្រទេសសរុបចំនួន ៥១៦ករណីបណ្តាលឱ្យមនុស្សចំនួន ៤១នាក់ស្លាប់ និងរបួសចំនួន ៨៤នាក់ ឆេះផ្ទះចំនួន ៤១៣ខ្នង និងតូបចំនួន៥៧។

យោងតាមរបាយការណ៍ដែលទទួលបានពីប្រធាននាយកដ្ឋានគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ លោក នេត វន្ថា ក្នុងចំណោមអគ្គិភ័យកើតឡើងជាង ៥០០លើកនេះ គឺកើតឡើងនៅភ្នំពេញចំនួន ៧៦លើក ខេត្តកណ្តាល ៥៥លើក កំពត ៣៩លើក សៀមរាប ៣៧លើក តាកែវ ៣៥លើក និងខេត្តកែបចំនួន ១លើក។

លោក នេត វន្ថា បានបញ្ជាក់នៅក្នុងថ្ងៃសមត្ថកិច្ចហាត់ពីរបៀបគ្រប់គ្រងអគ្គិភ័យនៅផ្សារទំនើបអ៊ីអន១ នាថ្ងៃទី១២ ខែកក្កដាថា កត្តាដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យកើតឡើងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំនួន ៤០,២៥ភាគរយ កត្តាប្រើប្រាស់ភ្លើង ៣៩,៤៣ភាគរយ និងកត្តាផ្សេងៗទៀតចំនួន ២០,៣២ភាគរយ។

បើតាមលោក នេត វន្ថា គ្រោះអគ្គិភ័យក្នុងឆមាសទី១នេះ បើធៀបនឹង៦ខែឆ្នាំ២០២២ គឺកើនឡើងចំនួន ១៤៤ករណី ដែលក្នុងកន្លះឆ្នាំ២០២២ កើតឡើងចំនួន ៣៧២លើក។ 

ប្រធាននាយកដ្ឋានគរបាល បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ លោក នេត វន្ថា បានបញ្ជាក់ថា ការដែលត្រូវហាត់ពីរបៀបគ្រប់គ្រង និងទប់ស្កាត់អគ្គិភ័យនេះគឺដើម្បីឱ្យសមត្ថកិច្ចជំនាញយល់ច្បាស់ពីរបៀបប្រើប្រាស់ឧបករណ៍ សម្ភារបរិក្ខាបង្ការពន្លត់អគ្គិភ័យ និងចេះវិធីសាស្ត្រជួយសង្គ្រោះបឋមដល់ជនរងគ្រោះ និងជម្លៀសមនុស្សចេញពីក្នុងអគារកំពុងតែឆាបឆេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក