ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា និងចិន នឹងដាក់ឱ្យដំណើរការទូទាត់ប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរតាមប្រព័ន្ធ QR Code

ភ្នំពេញ៖ ធនាគារជាតិកម្ពុជា និងក្រុមហ៊ុនចិន UnionPay International បានចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីឱ្យប្រទេសទាំងពីរអាចទូទាត់ប្រាក់ឆ្លងដែនគ្នាតាមរយៈប្រព័ន្ធ QR Code ប្រកបដោយភាពងាយស្រួល។

ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី បានលើកឡើងថា កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា-ចិននេះ ក៏នឹងអាចជំរុញកំណើនភ្ញៀវទេសចរនៃប្រទេសទាំងពីរ ជាពិសេសលើកកម្ពស់នៃការចាយប្រាក់រៀលរបស់ខ្មែរ និងប្រាក់យ័នរបស់ចិនផងដែរ។

បើតាមលោកស្រី ជា សិរី ភ្ញៀវទេសចរចិននៅកម្ពុជាអាចទូទាត់តាមរយៈ KHQR នៅគ្រប់កន្លែងនៅកម្ពុជា។ ចំណែកភ្ញៀវទេសចរកម្ពុជាទៅប្រទេសចិនក៏អាចប្រើ KHQR សម្រាប់ទូទាត់លើគ្រប់ QR ដែលភ្ជាប់តាមរយៈ Union Pay Wechat និង AliPay ផងដែរ។

លោកស្រីថ្លែងថា៖ «ចំណុចសំខាន់អ្នកលក់ស្រុកខ្មែរត្រូវមាន KHQR ទទួលប្រាក់រៀល ហើយអ្នកចង់ចាយស្រួលនៅចិន ក៏ត្រូវមានគណនីសន្សំជាប្រាក់រៀល ទើបធ្វើប្រតិបត្តិការនេះបាន។ នេះជាវិធានការមួយដើម្បីលើកម្ពស់ការប្រើប្រាស់ប្រាក់រៀលយើង»។

លោកស្រីទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអះអាងថា ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនរវាងប្រទេសចិន-កម្ពុជានេះនឹងអាចដំណើរការបាននៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៤ ខាងមុខនេះ។

គូររំលឹកដែរថា កន្លងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការ ការទូទាត់ប្រាក់បាតរបស់ប្រទេសថៃនៅកម្ពុជាតាម QR code នៅហាងទំនិញចំនួន ១,៥លានកន្លែងនៅកម្ពុជា។ ជាមយគ្នានេះនៅថ្ងៃខាងមុខធនាគារជាតិកម្ពុជាក៏គ្រោងដាក់ឱ្យមានការទូទាត់ប្រាក់តាមរយៈស្កេន QR Code ជាមួយប្រទេសវៀតណាម និងឡាវផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក