ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អេស្ប៉ាញ ត្រៀមបើកឱ្យអ្នកគាំទ្ររហូតដល់ ៤០ភាគរយចូលទស្សនាក្នុងកីឡដ្ឋានឡើងវិញ

អេស្ប៉ាញ៖ អ្នកគាំទ្រកីឡាទាំងអស់គ្រប់ប្រភេទ នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានឡើងវិញចាប់ពីខែសីហានេះតទៅ ដោយកីឡដ្ឋានបើកទូលាយមានខ្យល់ចេញចូលគ្រប់គ្រាន់ ឬហៅថា Open-Air Stadium នឹងត្រូវអនុញ្ញាតឱ្យមានទស្សនិកជនរហូតដល់ ៤០ភាគរយទស្សនាផ្ទាល់ ខណៈកីឡដ្ឋានបិទជិត ឬ Indoor Stadium នឹងត្រូវអនុញ្ញាតឱ្យមានអ្នកគាំទ្ររហូតដល់ ៣០ភាគរយចូលទស្សនាផ្ទាល់។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញ ដែលបានឱ្យដឹងថា វាក៏ជាផ្នែកមួយនៃការស្តារចំណូលឡើងវិញសម្រាប់បណ្តាកីឡានីមួយៗ។

យ៉ាងណាមិញ បើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលអេស្ប៉ាញដដែលបានបញ្ជាក់ថា អ្នកគាំទ្រទាំងអស់ត្រូវរក្សាគម្លាតពីគ្នា ១.៥ម៉ែត្រ និងពាក់ម៉ាសក្នុងកីឡដ្ឋានពេលទស្សនា។ ក្នុងកីឡដ្ឋានអាចអនុញ្ញាតឱ្យផឹកទឹកបាន តែមិនអនុញ្ញាតឱ្យញ៉ាំអាហារ ឬជក់បារីឡើយ។ ដោយឡែក សម្រាប់ការចូល ឬចេញពីកីឡដ្ឋានតម្រូវឱ្យចាកចេញតាមសម្រួល មិនប្រជ្រៀតគ្នា ហើយសម្រាប់កីឡដ្ឋានបិទដំបូល ឬ Indoor តម្រូវឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។

ជាងនេះទៅទៀត ក្លិបត្រូវផ្តល់អាទិភាពសម្រាប់អ្នកគាំទ្រដែលមានកាតសមាជិក ឬនិយាយមួយបែបទៀតថាជាក្រុមគាំទ្រក្រុមម្ចាស់ផ្ទះ ដែលធ្វើបែបនេះក្លិបអាចប្រមូលបានអ្នកគាំទ្រចូលទស្សនាច្រើនឡើងវិញ ក៏ដូចជាកាត់បន្ថយចំនួនមនុស្សមកពីតំបន់ផ្សេងដែលជាអ្នកគាំទ្ររបស់ក្រុមភ្ញៀវ ដែលប្រឈមហានិភ័យនៃការធ្វើដំណើរឆ្ងាយមកទស្សនាការប្រកួត។ គួររំឮកថា កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលធ្លាប់អនុញ្ញាតឱ្យក្លិបទទួលបានអ្នកគាំទ្រចំនួន ៥,០០០នាក់ក្នុងមួយប្រកួតផងដែរ ប៉ុន្តែសម្រាប់តែតំបន់ដែលមានហានិភ័យឆ្លងទាបតែប៉ុណ្ណោះ។

ប្រទេសអេស្ប៉ាញ មានតួលេខអ្នកឆ្លងកូវីដ-១៩សរុបចំនួនជាង ៤,៥លានករណី ខណៈអ្នកស្លាប់សរុបមានចំនួន ៨១,៨៤៤នាក់៕

រដ្ឋមន្រ្តីសុខាភិបាលអេស្ប៉ាញ លោកស្រី Carolina Darias

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក