ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គរក្សម្ចាស់ឡាន Roll Royce Cullinan ២នាក់កំពុងទាក់ទាញការជេរប្រទិចដាក់បណ្ដាសារពីអ្នកប្រើប្រាស់បណ្ដាញសង្គម

ភ្នំពេញ៖ បុរសពីរនាក់ដែលជិះត្រុកៗតាមឡាន Roll Royce Cullinan មួយគ្រឿងដែលគេថាជាអង្គរក្សកំពុងទាក់ទាញការជេរប្រទេចដាក់បណ្ដាសារពីអ្នកប្រើប្រាស់បណ្ដាញសង្គមក្រោយហ្វេសបុកផេកមួយបានសរសេរបង្ហោះថាបានធាក់ម៉ូតូអ្នកធ្វើដំណើរតាមផ្លូវដើម្បីជិះឱ្យទាន់ឡានមេ។

យោងតាមការចុះផ្សាយរបស់ហ្វេសបុកផេក គាំទ្រគណបក្សប្រជាជនដើម្បីប្រជាជន នៅព្រឹកនេះបានចុះផ្សាយថាអ្នកទាំងពីរនេះគឺជាអង្គរក្សដែលជិះម៉ូតូតាមឡាន Roll Royce Cullinan ជាមួយអង្គរក្សដែលជិះម៉ូតូ ១ទៀតបានបានជិះវ៉ាជែងបុរសម្នាក់ជិះម៉ូតូតាមផ្លូវតែមិនបានសម្រេចក៏លើកជើងធាក់ម៉ូតូអ្នកដំណើរឱ្យដួលហើយរួចចុះម៉ូតូរកវ៉ៃថែមទៀត។

ហ្វេសបុកនោះបានសរសេរថា៖ «ឡានម៉ាក Roll Royce ពណ៌ខ្មៅ ដែលមានអង្គក្ស ចរឹកដូចជាជនពាល ពួកបាតផ្សារ»

ក្រោយបង្ហោះបែបនេះក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមបានចែករំលែកតគ្នាជាច្រើនរួមទាំងបញ្ចេញមតិយោបល់រិះគន់ជាច្រើនផងដែរ។

ទោះជាយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានភាគីអង្គរក្សឡាន Roll Royce Cullinan ចេញមកបកស្រាយនៅឡើយទេ។ សង្ឃឹមថាគាត់ញាំបាយឆ្ងាញ់ចុះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក