ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីនិងក្រុមគ្រួសាររៀបចំពិធីបុណ្យខួប ១០ឆ្នាំនៃមរណភាពអ្នកឧកញ៉ា ហ៊ុន នាង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារបានរៀបចំពិធីបុណ្យគម្រប់ខួប ១០ឆ្នាំ និងខួបកំណើត ១០០ឆ្នាំ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក។

ពិធីបុណ្យគម្រប់ខួប ១០ឆ្នាំ និងខួបកំណើត ១០០ឆ្នាំ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងបុណ្យគម្រប់ខួប ២៥ឆ្នាំឧទ្ទិសកុសលជូនមហាឧបាសិកា ឌី ប៉ុក មាតាបិតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នេះក្នុងវត្តព្រះបារមីវង្កតបុរី (វត្តទួលក្រសាំង) នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរឱ្យដឹងផងដែរថាឪពុកបង្កើតសម្ដេចតេជោ ហ៊ុន សែន អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង បានទទួលអនិច្ចកម្មនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។ ជានិច្ចជាកាលសម្ដេចតេជោតែងបង្ហាញនូវក្ដីនឹកអាល័យដល់ឪពុកម្ដាយជានិច្ច។

ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៃវត្តព្រះបារមីវង្កតបុរី ក្នុងសង្កាត់ទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាឆ្នាំនេះគឺខួប ២៥ឆ្នាំ មរណភាពមាតារបស់សម្ដេច ស្របនឹងខួប ១០ឆ្នាំនៃមរណភាពរបស់បិតាសម្ដេច និងជាខួប ១០០ឆ្នាំរបស់បិតាសម្ដេចផងដែរ។

សម្ដេចតេជោថា៖ «រឿងបោះឆ្នោតគឺជារឿងមួយ តែគុណបំណាច់របស់ឪពុកម្ដាយគឺមិនអាចបំភ្លេចបានទេ។ ការចង់ឈ្នះឆ្នោតដោយបំភ្លេចចោលឱពុកម្ដាយគឺមិនមែនជារឿងល្អ គុណធម៌ និងសីលធម៌របស់មនុស្សនោះទេ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក