ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃស្នើតុលាការឱ្យផ្អាកសមាសភាពជាតំណាងរាស្រ្តរបស់លោក Pita មុនការជ្រើសរើសនាយករដ្ឋមន្រី្តថ្មីមួយថ្ងៃ

ថៃ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) បានសម្រេចដើម្បីបញ្ជូនសំណុំរឿងភាគហ៊ុន iTV របស់មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat ទៅតុលាការធម្មនុញ្ញដើម្បីពិចារណា។ នេះបើយោងតាមសារព័ត៌មាន The Thai PBS World។

សេចក្តីសម្រេចរបស់ EC នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក៏បានស្នើឱ្យតុលាការបង្គាប់ឱ្យលោក Pita បញ្ឈប់ការបំពេញមុខងាររបស់ខ្លួនជាតំណាងរាស្រ្តជាបន្ទាន់ រហូតដល់មានការសម្រេចដោយតុលាការក្នុងរយៈពេលបីថ្ងៃខាងមុខ ថាតើត្រូវទទួលយកសំណុំរឿងនេះទៅពិចារណាដែរឬទេ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ នៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅព្រឹកនេះ បានយល់ព្រមជាមួយនឹងការសន្និដ្ឋានរបស់គណៈកម្មាធិការស្វែងរកការពិតថាមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា Pita កាន់កាប់ភាគហ៊ុន នៅក្នុង iTV ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលគាត់បានចុះឈ្មោះបេក្ខជនបោះឆ្នោតរបស់គាត់។

គួរឱ្យដឹងដែរថា ការសម្រេចចិត្តរបស់ EC ធ្វើឡើងមួយថ្ងៃមុនការប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីសម្រាប់ប្រទេសថៃ។

ក្នុងការឆ្លើយតបភ្លាមៗចំពោះចំណាត់ការរបស់ EC គណបក្ស Move Forward បានចោទប្រកាន់គណៈកម្មាការនេះថាមិនបានអនុវត្តតាមបទប្បញ្ញត្តិរបស់ខ្លួន ហើយដូច្នេះបានប្រព្រឹត្តិអំពើពុករលួយនៅក្នុងការិយាល័យ ស្របតាមផ្នែកទី១៥៧ នៃក្រមព្រហ្មទណ្ឌ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក