លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋមន្រ្តីទេសចរណ៍អំពាវនាវប្រតិបត្តិករទេសចរណ៍ ផ្តល់លក្ខណៈងាយស្រួលឱ្យបុគ្គលិក និយោជិត បានទៅចូលរួមបោះឆ្នោត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន អំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ ចូលរួមបង្កលក្ខណៈងាយស្រួលឱ្យបុគ្គលិក និយោជិត បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

យោងតាមសេចក្តីអំពាវនាវនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បាន កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ប្រតិបត្តិករទេសចរណ៏ ដែលបានចូលរួមយ៉ាងផុលផុសគាំទ្រដល់ការអនុវត្តលទ្ធិប្រជាធិបតេយ្យកម្ពុជា និងសិទ្ឋិសេរីភាព បោះឆ្នោតរបស់ប្រជាពលរដ្ឋដែលមានប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ។

លោក ថោង ខុន បញ្ជាក់ថា ការអំពាវនាវនេះធ្វើឡើង ដើម្បីបន្តចូលរួមយ៉ាងសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ពិសេសស្របតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ឱ្យប្រតិបត្តិករទេសចរណ៍ មេត្តាបង្កលក្ខណះងាយស្រួល ដោយអនុញ្ញាតឱ្យ បុគ្គលិក និយោជិត បានឈប់សម្រាកចំនួនបីថ្ងៃ នៅថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

គួរឱ្យដឹងដែរថា ក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យជំរុញទៅដល់កម្មករកម្មការិនីអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាលើបក្សណាដែលខ្លួនឯងស្រឡាញ់ ជាមួយគ្នានោះសម្ដេចក៏បានអំពាវនាវទៅដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករអាចឈប់សម្រាក ៣ថ្ងៃអំឡុងពេលបោះឆ្នោតដោយមានប្រាក់បៀវត្តន៍ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក