ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញស្នើពលរដ្ឋបញ្ចៀសចរាចរនៅម្តុំរង្វង់មូលគួចកាណុងនៅថ្ងៃសុក្រនេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានស្នើឱ្យពលរដ្ឋបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីព្រឹកព្រលឹមម៉ោង៥តទៅរហូតដល់ចប់កម្មវិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ «រូបពីរ» នៅសួនច្បារមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្មវិធីសម្ពោធវិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ «រូបពីរ» នេះនឹងប្រារព្ធឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

រដ្ឋបាលរាជធានីភ្នំពេញ បិទកំណាត់មហាវិថីព្រះមុនីវង្សបណ្តោះអាសន្ននៅជុំវិញកន្លែងប្រារព្ធពិធីចាប់ពីផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង កំណាត់ផ្លូវលេខ៤៧ ចាប់ពីផ្លូវលេខខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង ក៏ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋបើអាច សូមវាងទៅផ្លូវផ្សេងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ កម្មវិធីចបនឹងបើកផ្លូវឱ្យចរាចរជាធម្មតាវិញហើយ។

សូមរំលឹកបន្តិចថា កាលពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅជួបលោកប្រធានាធិបតីបារាំង ម៉ានុយអ៊ែល ម៉ាក្រុង កាលពីខែឆ្នូ ឆ្នាំ២០២២ កន្លងមក សម្តេចបានបញ្ជាក់ពីគោលបំណងសាងសង់ឡើងវិញស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងក្នុងសម័យសង្គ្រាមលោកលើកទី១ ក្រោយពីស្តូបនេះត្រូវបានខ្មែរក្រហមបំផ្លាញចោលក្នុងឆ្នាំ១៩៧៧ ខណៈស្តូបនេះសាងសង់ដំបូង១៩២៥។

ស្តូបរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងក្នុងសម័យសង្គ្រាមលោកលើកទី១ ចាប់ផ្តើមសាងសង់ឡើងវិញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក