ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការសុខភាពពិភពលោក ស្នើបណ្តាប្រទេសនានាផ្អាកការចាក់វ៉ាក់សាំងដូសទី៣

ពិភពលោក៖ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធ​ម្សិលមិញនេះថា អង្គការសុខភាពពិភពលោកបានស្នើសុំទៅកាន់បណ្តាប្រទេសនានាឱ្យផ្អាក និងពន្យារពេលការចាក់វ៉ាក់សាំងដូសទី៣ របស់ខ្លួនជាបណ្តោះអាសន្ន យ៉ាងហោចណាស់ត្រូវរង់ចាំរហូតដល់ដំណាច់ខែកញ្ញាខាងមុខនេះ។ 

ការស្នើឱ្យពន្យារពេលពេលការចាក់វ៉ាក់សាំងដូសទី៣នេះ មិនមែនបញ្ហាមកពីកត្តាវ៉ាក់សាំងនោះឡើយ ប៉ុន្តែផ្ទុយទៅវិញគឺជាបញ្ហាកង្វះវ៉ាក់សាំង ដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក លោក Tedros មានគោលបំណងចង់ឱ្យវ៉ាក់សាំងត្រូវបានចែកចាយទៅកាន់ក្រុមមនុស្សងាយប្រឈមជាមុន ឬអាចនិយាយបានថា លោកចង់ឱ្យបណ្តាប្រទេសទាំងអស់នៅលើពិភពលោក បានចាប់ផ្តើមចាក់វ៉ាក់សាំងលើប្រជាជនរបស់ខ្លួនយ៉ាងហោចណាស់ឱ្យបាន ១០ភាគរយជាមុនសិន។

លោក tedros បានលើកឡើងថា លោកយល់ច្បាស់ពីការគិតគូររបស់រដ្ឋាភិបាលប្រទេសនីមួយៗមានបំណងចង់ផ្តល់ឱ្យនូវវ៉ាក់សាំងដើម្បីការពារអាយុជីវិតរបស់ប្រជាជនខ្លួន ក៏ដូចជាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ប៉ុន្តែលោកមិនចង់ឃើញភាពខុសគ្នាខ្លាំងពេករវាងបណ្តាប្រទេសនីមួយៗ។ លោកបានបន្ថែមថា សម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ឬ High Income បានទទួលវ៉ាក់សាំងគិតជាភាគរយចំនួន ៥០ដូស ក្នុងចំណោមមនុស្ស ១០០នាក់កាលពីខែឧសភា ដែលក្រោយមកចំនួននេះបានកើនឡើងទ្វេដង ខណៈប្រទេសដែលមានចំណូលតិច ឬ Low Income ទទួលបានត្រឹមតែ ១,៥ដូសប៉ុណ្ណោះក្នុងចំំណោមប្រជាជន ១០០នាក់។ 

បណ្តាប្រទេសនានាដូចជាអាល្លឺម៉ង់, រាជាណាចក្រអារ៉ាប់រួម និងអ៊ីស្រាអែលជាដើម បានចាប់ផ្តើមនូវយុទ្ធនាការផ្តល់វ៉ាក់សាំងដូសទី៣របស់ខ្លួន ទៅកាន់ក្រុមជួរមុខ និងប្រជាពលរដ្ឋដែលងាយប្រឈមរងគ្រោះ ហើយដោយឡែកសហរដ្ឋអាមេរិកឯណោះវិញ បានចុះកិច្ចព្រមព្រៀងមួយរួចរាល់ទៅហើយ ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗចំនួន ២ រួមមាន Pfizer និង Moderna ក្នុងការបញ្ជាទិញវ៉ាក់សាំងបន្ថែមចំនួន ២០០លានដូស សម្រាប់ត្រៀមការចាក់ដូសបន្ថែមទៅលើប្រជាជនរបស់ខ្លួន។ ដោយឡែក ប្រទេសកម្ពុជាយើងក៏បាននឹងកំពុងត្រៀមផ្តល់នូវវ៉ាក់សាំងដូសទី៣ ជូនដល់ក្រុមជួរមុខនាពេលឆាប់ៗខាងមុខនេះដែរ ដោយយោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងដល់យុវវ័យ និងក្មេងដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ​កាលពីពេលកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក