លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ដើម្បីប្រាកដថាមានឈ្មោះបោះឆ្នោត និងចំនេញពេលវេលាពលដ្ឋអាចស្វែងរកទិន្នន័យបោះឆ្នោតរបស់ខ្លួនតាមគេហទំព័របាន

ភ្នំពេញ៖ ស្របពេលដែលការបោះឆ្នោតជ្រើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខិតជិតមកដល់ ពលរដ្ឋដែលមិនទាន់ច្បាស់ថាខ្លួនមានឈ្មោះបោះឆ្នោតទេនោះ ឬមិនមានពេលវេលាដើម្បីទៅមើលឈ្មោះផ្ទាល់ អាចស្វែងរកតាមគេហទំព័រ ដែលគណៈកម្មធិការជាតិរៀបចំការការបោះឆ្នោតដាក់ឱ្យប្រើប្រាស់បាន។

ដើម្បីភាពងាយស្រួលពលរដ្ឋអាចចូលទៅកាន់គេហទំព័រ https://voterlist.nec.gov.kh​ / ។ របៀបស្វែងរកឈ្មោះ និងការិយាល័យបោះឆ្នោតមាន៣ជម្រើស ក្នុងនោះមាន ស្វែងរកតាមរយៈឈ្មោះ ស្វែងរកតាមរយៈអត្តលេខ និងស្វែងរកតាមរយៈលេខអត្តសញ្ញាណប័ណ្ឌ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ។

អ្នកប្រើប្រាស់អាចចូលស្វែងរកតាមរបៀបណាមួយក៏បាន ដោយគ្រាន់តែបំពេញរាល់ប្រអប់ដែលមានសញ្ញាផ្កាយ (*)។ ប្រសិនបើមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងបំពេញតាមលក្ខខណ្ឌត្រឹមត្រូវនោះនឹងមានបង្ហាញទិន្នន័យរបស់ខ្លួន រួមទាំងការិយាល័យដែលត្រូវទៅបោះឆ្នោតផងដែរ។

ក្រៅពីស្វែងរកឈ្មោះបោះឆ្នោត គេហទំព័រនេះក៏មានបង្ហាញនូវបញ្ជីឈ្មោះបោះឆ្នោតផ្លូវការតាមការិយាល័យ ព័ត៌មានស្ថិតិ របៀបប្រើប្រាស់ និងលទ្ធផលផងដែរ។

គួរឱ្យដឹងដែរថា កម្ពុជាបានកំណត់រៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក