ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីការបរទេសអាស៊ានប្តេជ្ញារក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ

ទីក្រុងហ្សាការតា៖ រដ្ឋមន្រ្តីការបរទេសអាស៊ានបានបេ្តជ្ញាចិត្តចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀតដូចបានកំណត់ក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ។

ការប្តេជ្ញារក្សាតំបន់អាស៊ីអាគ្នេយ៍មិនឱ្យមានអាវុធនុយក្លេអ៊ែរ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ  នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនោះគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍ បានអនុម័តឯកសារទស្សនទាន ស្តីពីលទ្ធភាពនៃគំនិតផ្តួចផ្តើមរួមគ្នារវាងទីភ្នាក់ងារសម្រាប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (OPANAL) និងអាស៊ាន នៅក្នុងឆ្នាំ២០២៣ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធនុយក្លេអ៊ែរទាំងពីរ។

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់លើគុណសម្បត្តិនៃវិធីសាស្រ្ត «មកមុនទទួលមុន» សម្រាប់ការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញា SEANWFZ ដោយគ្មាន «ខបម្រុង» ដើម្បីជំរុញដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចុះហត្ថលេខាជាបន្តបន្ទាប់។

ឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់កម្ពុជា ចំពោះការស្ម័គ្រចិត្តរបស់ចិន ក្នុងការចុះហត្ថលេខាលើពិធីសារនេះមុនគេ ដោយគ្មាន «ខបម្រុង» ហើយដូចបានស្នើដោយប្រធានអាស៊ាន។ បើតាមលោក ប្រាក់ សុខុន ការចុះហត្ថលេខាលើពិធីសារខាងលើអាចនឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅខែកញ្ញាឆ្នាំនេះ។

គូសបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី១១ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣។

តាមរយៈកិច្ចប្រជុំដែលរៀបចំឡើងក្នុងរយៈពេល ៤ថ្ងៃ នឹងផ្តល់កាលានុវត្តភាពក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈភាពអាស៊ាន និងបង្កើនទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាមួយដៃគូសន្ទនាអាស៊ានទាំងអស់ ព្រមទាំងភាគីខាងក្រៅផ្សេងទៀត ដើម្បីធានាថា អាស៊ាននៅតែរក្សាបាននូវភាពពាក់ព័ន្ធដ៏សំខាន់ ជា «ស្នូលនៃកំណើនសកល»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក