ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាស ចាកចេញពីនយោបាយ ហើយលាលែងពីតំណែងជាសមាជិកគណបក្ស United Thai Nation

ថៃ៖ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសចាកចេញពីនយោបាយ ក្រោយកាន់អំណាចរយៈពេល ៩ឆ្នាំ ហើយលាលែងពីតំណែងជាសមាជិកគណបក្ស United Thai Nation។

យោងតាមសេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់គណបក្ស United Thai Nation នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់នូវបំណងចង់ឲ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាប្រតិបត្តិ ក៏ដូចជាសមាជិកបក្សបន្តសកម្មភាពនយោបាយដោយមនោគមវិជ្ជារឹងមាំ ទន្ទឹមនឹងការការពារស្ថាប័នប្រទេស និងថែរក្សាប្រជាជនថៃ និងស្នើឱ្យប្រជាពលរដ្ឋបន្តគាំទ្រការងាររបស់គណបក្ស និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានគាំទ្រគណបក្ស និងរូបលោកក្នុងការបោះឆ្នោតសកលកាលពីខែឧសភា។

សាររបស់លោក ប្រាយុទ្ធថា៖ ចាប់ពីពេលនេះទៅ ខ្ញុំសូមប្រកាសលាលែងពីតំណែងផ្នែកនយោបាយដោយការដកខ្លួនចេញពីបក្ស "រួមថៃសាងជាតិ (United Thai Nation)" និងសូមឲ្យប្រធាន គណៈកម្មាភិបាលបក្ស ព្រមទាំងសមាជិកបក្សទាំងអស់អោយនៅតែបន្តកាតព្វកិច្ចនយោបាយរបស់ខ្លួនដោយឆន្ទៈដ៏មោះមុត ដើម្បីការពារថែរក្សាស្ថាប័នជាតិ សាសនា ព្រះមហាក្សត្រ និងមើលថែទាំបងប្អូនប្រជាជនថៃទាំងអស់ ហើយក៏សុំសំណូមពេអោយប្រជាជនទាំងអស់ជឿជាក់ និងគាំទ្រនយោបាយរបស់បក្ស "រួមថៃសាងជាតិ (United Thai Nation)" បន្តទៅទៀត។

គួរឱ្យដឹងដែរ សេចក្តីប្រកាសចូលនិវត្តពីនយោបាយរបស់លោក ប្រាយុទ្ធ ចាន់អូចា ធ្វើឡើងស្របពេលដែលសភាថ្មីរៀបចំកោះប្រជុំនៅថ្ងៃព្រហស្បតិ៍ ដើម្បីបោះឆ្នោតជ្រើសរើសអ្នកណានឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ ហើយលោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក