វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

មនុស្សចំនួនជាង៧០០នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុង៦ខែឆ្នាំនេះ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះមានចំនួន១ ៥៤៨លើក ភាគច្រើនគ្រោះថ្នាក់នៅពេលយប់៥៤ភាគរយ បណ្តាលឱ្យមនុស្សចំនួន៧៥៦នាក់ស្លាប់ និងរបួស២ ០៧២នាក់ ក្នុងនោះរបួសធ្ងន់១ ៣៣២នាក់។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុដែលបង្កគ្រោះថ្នាក់គឺល្មើសល្បឿន៣៩ភាគរយ បើកបរមិនគោរពសិទ្ធិ២៥ភាគរយ បត់១០ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ កត្តាយានយន្ត៤ភាគរយ ស្រវឹង៣ភាគរយ ងងុយ១ភាគរយ អាកាសធាតុ១ភាគរយ និងភ្លើងសញ្ញា១ភាគរយ។

ក្នុងរបាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន ៨១ភាគរយ អ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣ភគរយ។ គ្រោះថ្នាក់បានកើតឡើងភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តព្រះសីហនុ ១២១លើក និងខេត្តពោធិ៍សាត់ ១០៤លើក។

គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ឆ្នាំនេះ បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ ៦១លើក ស្មើ៤ភាគរយ ចំនួនអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើ២០ភាគរយនិងចំនួនអ្នករបួសថយចុះ ១៦៣នាក់ ស្មើ៧ភាគរយ។

ក្នុងឆមាសទី១ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១ ៦០៩លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន៩៤២នាក់ និងរបួសចំនួន២ ២៣៥។

ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅផ្លូវល្បឿនលឿនក្នុងឆមាសទី១នេះមានចំនួន១៤៣ករណី កើតឡើងពេលយប់៥២លើកបណ្តាលឱ្យខូចខាតយានចំនួន ១៤៨គ្រឿង ស្លាប់០៣នាក់ របួស៤៤នាក់ ក្នុងនោះរបួសធ្ងន់០៧នាក់ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១ភាគរយ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៣ភាគរយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក