ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា តែងតាំងអតីតម្ចាស់មេដាយមាសអូឡាំពិកជាគ្រូបង្វឹកកីឡាចំបាប់

ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា ថ្មីៗនេះបានប្រកាសពីការតែងតាំងគ្រូបង្វឹកថ្មី ដែលជាអតីតអត្តពលិកម្ចាស់មេដាយមាសកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២។ បើតាមការបង្ហោះរូប​ភាពស្វាគមន៍លើគណនីហ្វេសប៊ុករបស់លោក ខេស៊ី បាណេត គ្រូបង្វឹកថ្មីដែលសហព័ន្ធកីឡាចំបាប់កម្ពុជាទើបប្រកាសតែងតាំងនេះគឺលោក Komeil Ghasemi វ័យ៣៣ឆ្នាំ ជាជនជាតិអ៊ីរ៉ង់។

គួរបញ្ជាក់ថា ការតែងតាំងគ្រូបង្វឹកថ្មីនេះ ត្រូវបានលោក ខេស៊ី បាណេត ជាអនុប្រធានសហព័ន្ធកីឡាចំបាប់បញ្ជាក់ថា គឺជាការត្រៀមខ្លួនឱ្យបានប្រសើរមុនការចូលមកដល់នូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេសការត្រៀមខ្លួនឱ្យបានល្អបំផុតសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ត្បិតសហព័ន្ធមានគោលដៅក្នុងការបំបែកកំណត់ត្រាឈ្នះមេដាយច្រើនបំផុត ដើម្បីបំបែកកំណត់ត្រាចាស់នៅស៊ីហ្គេម ២០១៣ ក្នុងប្រទេសមីយ៉ាន់ម៉ា។ គួររំឮកថា ក្នុងស៊ីហ្គេម ២០១៣ នៅមីយ៉ាន់ម៉ា កម្ពុជាឈ្នះបានមេដាយចំនួន ៨ ដែលរួមមានមេដាយមាស ៤ មេដាយប្រាក់២ និងមេដាយសំរឹទ្ធ ២។

ដោយឡែក មកចាប់អារម្មណ៍ពីសមាសភាពថ្មីនៃគ្រូបង្វឹកសហព័ន្ធកីឡាចំបាប់ លោក Komeil Ghasemi ឯណេះវិញ បុរសកំពស់ ១.៨៣ម៉ែត្ររូបនេះ ធ្លាប់ឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២ និងឈ្នះមេដាយប្រាក់  ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុង Rio ឆ្នាំ២០១៦ រួមជាមួយមេដាយមាស និងមេដាយប្រាក់ជាច្រើនផ្សេងទៀត ក្នុងការប្រកួតកម្រិតពិភពលោក ក៏ដូចជានៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Game ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក