ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាជ្ញាធរថៃបញ្ជាក់ថា ស្ពានដែលបាក់នៅក្រុងបាងកកទំនងជាបង្កឡើងដោយរថយន្តស្ទូចដំណើរការខុសប្រក្រតី

បាងកក៖ អភិបាលរងក្រុងបាងកក លោក Wisanu Subsompon បាននិយាយថា រថយន្តស្ទូចដំណើរការខុសប្រក្រតី ត្រូវបានគេសង្ស័យថា នៅពីក្រោយការបាក់ស្ពានអាកាស នៅលើផ្លូវ ឡាតក្របាំង ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៨នាក់ផ្សេងទៀតរងរបួស។

យោងតាមសារព័ត៌មាន The nation បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាចនៅការដ្ឋានសំណង់ស្ពានអាកាសឡាតក្របាំង បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតបានរងរបួសក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់មនុស្សហើយ ស្ពានដែលបានបាក់ធ្លាក់មកនោះក៏បានបង្កឲ្យមានការខូចខាតដល់រថយន្តក្រុងនិងរថយន្តរបស់អ្នកដំណើរអស់ជាច្រើនគ្រឿងផងដែរ។

លោក Wisanu អភិបាលរងក្រុងបាងកក បានឱ្យដឹងថា កម្មករម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារការបាក់ស្ពាននេះ ចំណែក៨ នាក់ផ្សេងទៀតបានរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាៗ ក្នុងនោះមនុស្សបួននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកបានបន្ថែមថា មន្ត្រីក្រុងកំពុងស៊ើបអង្កេតមូលហេតុនៃឧប្បត្តិហេតុនេះ ប៉ុន្តែសង្ស័យថាការដួលរលំដោយសារតែរថយន្តស្ទូចខុសប្រក្រតី។

តាមការស៊ើបអង្កេតបឋម បានរកឃើញថា រថយន្តស្ទូចមួយគ្រឿង ដែលកំពុងលើកកំណាត់ផ្លូវបេតុង៤គន្លង បានក្រឡាប់ បណ្តាលឲ្យកំណាត់ផ្លូវធ្លាក់មកដី ខណៈដែលសំណង់ដែកជាច្រើនក៏បានបុកអគារពាណិជ្ជកម្មតាមដងផ្លូវផងដែរ។

គួរឱ្យដឹងដែរថា គម្រោងសាងសង់ស្ពានអាកាសល្បឿនលឿន On Nut - Lat Krabang បានចាប់ផ្តើមនៅឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅខែសីហាឆ្នាំ២០២៣នេះ តែត្រូវបានពន្យារពេលដល់ខែធ្នូ ដោយសារស្ថានភាពកូវីដ១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក