ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបញ្ចេញរថយន្តជាង ៣០០គ្រឿងដើម្បីដឹកកម្មករទៅបោះឆ្នោតដោយឥតគិតថ្លៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងការងារ និងសាលារាជធានីភ្នំពេញ ឱ្យរៀបចំរថយន្តក្រុងសម្រាប់ដឹកកម្មករទៅបោះឆ្នោតដោយឥតគិតថ្លៃពី៣០០ ទៅ ៣៥០គ្រឿង ដោយថាដើម្បីជួយសម្រួលដល់ការលំបាករបស់កម្មករនិយោជិត និងសម្រួលដល់ការបោះឆ្នោតនៅកម្ពុជា។

ក្នុងសារសំឡេងពិសេសនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាការពង្រាយឡានក្រុងដឹកកម្មករនេះមិនមែនជាការដោះដូរសន្លឹកឆ្នោត ឬការស៊ូកប៉ាន់សម្រាប់សន្លឹកឆ្នោតនោះទេ គឺការដឹកកម្មករទៅស្រុកដើម្បីបោះឆ្នោតនេះធ្វើឡើងដោយស្មើភាព និងត្រូវបែងចែកឡានតិចឬច្រើនតាមតម្រាយផ្លូវខេត្តតាមចំនួនកម្មករមកធ្វើការនៅភ្នំពេញ។ បានន័យថាពលរដ្ឋពីខេត្តណាមកធ្វើការនៅភ្នំពេញច្រើន ការដាក់ឡានក្រុងនឹងត្រូវដាក់ច្រើនតាមនោះ។

សម្ដេចថា៖ «ខ្ញុំធ្វើការណែនាំឱ្យបានច្បាស់ថាការដឹកជញ្ជូននេះធ្វើឡើងដោយគ្មានការរើសអើង គណបក្សនយោបាយណាមួយទេ។ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតនោះឡើយ។ យើងដឹកគ្រប់និន្នាការនយោបាយហើយយើងក៏មិនថាអ្នកណាបោះឆ្នោតឱ្យអ្នកណានោះឡើយ។ យើងដឹកដោយគ្មានការរើសអើងនោះទេ»។

សម្ដេចតេជោបន្ថែមថា ឡានក្រុងអាចចេញដំណើរដឹកកម្មករទៅខេត្តនៅថ្ងៃទី២២ និងមានភារកិច្ចដឹកកម្មករត្រលប់វិញនៅថ្ងៃទី២៤ ហើយធ្វើយ៉ាងណាត្រូវឱ្យអ្នកបើកបររក្សាបាននូវសិទ្ធិបោះឆ្នោតរបស់ពួកគេផងដែរ។

គួរឱ្យដឹងផងដែរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ដើម្បីសម្រួលដល់ការលំបាកពលរដ្ឋក្នុងការទៅបោះឆ្នោតខាងមុខរដ្ឋាភិបាលបានសម្រេចឱ្យមានការឈប់សម្រាក១ថ្ងៃមុន និង១ថ្ងៃក្រោយថ្ងៃបោះឆ្នោតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក