ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ធ្លាក់ឧទ្ធម្ភាគចក្រនៅជិតភ្នំ Everest បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងបាត់ខ្លួនម្នាក់

នេប៉ាល់៖ ឧទ្ធម្ភាគចក្រដឹកអ្នកទេសចរបរទេសបានធ្លាក់នៅជិតភ្នំ Everest នៅថ្ងៃអង្គារ៍ទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្តាលឱ្យមនុស្សចំនួន ៥នាក់បានស្លាប់ និងម្នាក់ទៀតបានបាត់ខ្លួន។ នេះបើតាមព័ត៌មានផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

ឧទ្ធម្ភាគចក្រដែលបើកដោយជនជាតិនេប៉ាល់នោះបានធ្វើដំណើរត្រឡប់ទៅរដ្ឋធានី Kathmandu វិញនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបាននាំអ្នកទេសចរទាំង៥នាក់ដែលជាជនជាតិម៉ិកស៊ិក កម្សាន្តទៅកាន់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក។

តាមប្រភពដដែល មូលហេតុដែលបណ្តាលឱ្យមានឧបទ្ទហេតុធ្លាក់ឧទ្ធម្ភាគចក្រដែលមានគ្នាទាំងអស់ ៦នាក់នោះ គឺអាចបណ្តាលមកពីកត្តាប្រែប្រួលអាកាស ខណៈនៅខែនេះគឺចូលដល់រដូវវស្សា ដែលពុំសូវមានអ្នកទេសចរហោះហើរទៅកាន់ភ្នំដ៏ខ្ពស់នេះប៉ុន្មានឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក