ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ ក្នុងសប្តាហ៍ទី១ ដើមខែកក្កដា

ភ្នំពេញ៖ ភ្ញៀវទេសចរប្រចាំសប្តាហ៍គិតចាប់ពីថ្ងៃទី៣-៩ ខែកក្កដា ឆ្នាំ២០២៣ មានប្រមាណ ៣០ម៉ឺននាក់ ខណៈគោលដៅទេសចរណ៍សំខាន់ៗមាន ៦រាជធានី-ខេត្ត។

តាមរបាយការណ៍ពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរប្រចាំសប្តាហ៍ ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស មានភ្ញៀវសរុបមានចំនួន ២៨៦ ៩៥៩នាក់ ក្នុងនោះភ្ញៀវជាតិ ២៥០ ៨៨៧នាក់ និងភ្ញៀវអន្តរជាតិ ៣៦ ០៧២នាក់។

ជាមួយគ្នានេះ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តបាត់ដំបង ខេត្តកំពត រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តកណ្តាល ខណៈខេត្តព្រះសីហនុមានទេសចរទៅកម្សាន្តច្រើនចាងគេរហូតដល់ ៦១ ៣៨០នាក់។

ក្រសួងទេសចរណ៍បានកត់សំគាល់ថា ចំនួនភ្ញៀវទេសចរខាងលើ មានការថមថយប្រមាណ ៦,៣៨% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ ថយចុះប្រមាណ ៨,១១% ខណៈដែលភ្ញៀវអន្តរជាតិ កើនឡើង ៧,៧៧%។ ការថមថយនៃចំនួនភ្ញៀវក្នុងស្រុក គឺអាចមកពីមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក