ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ទឹកជំនន់នៅអាមេរិក និងអឺរ៉ុបអត់មានអ្នកនិយាយ ចម្លែកនៅស្រុកខ្មែរនាំគ្នាវាយប្រហាររាជរដ្ឋាភិបាល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះការយកប្រធានបទជំនន់ទឹកភ្លៀងនៅកម្ពុជាមកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ដោយឡែកជំនន់ទឹកភ្លៀងដែលកំពុងវាយប្រហារនៅអាមេរិក និងអឺរ៉ុបបែរជាគ្មានអ្នកវាយប្រហារទៅវិញ។

សម្តេចតេជោបានសរសេរនៅក្នុងបណ្តោញសង្គម Twitter ដោយភ្ជាប់ជាមួយនឹងរូបថតសម្តេចហែលទឹកកម្សាន្តលេងនៅខេត្តព្រះសីហនុដូច្នេះថា៖ «ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មីល្លីម៉ែត្រមិនធ្លាប់មានបែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល»។

គួររំលឹកថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញគ្របដណ្តប់ដោយជំនន់ទឹកភ្លៀងដែលមានកម្ពស់រហូតដល់ ១៥៣មីលីម៉ែត្រដែលកម្ពស់ទឹកជំនន់នេះគឺមិនធ្លាប់មាននៅរយៈពេល ៣ឆ្នាំចុងក្រោយនេះ បណ្តាលឱ្យលិចផ្ទះពលរដ្ឋ ហើយពលរដ្ឋដែលមានផ្ទះនៅក្បែរប្រឡាយលូទឹកស្អុយក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ។ ជំនន់ទឹកភ្លៀងនៅថ្ងៃនោះក៏បង្កើតបានជាប្រធានបទដ៏ក្តៅគគុក ដោយពលរដ្ឋខ្លះបានបន្ទោសទៅរាជរដ្ឋាភិបាលថាមូលហេតុដែលបណ្តាលឱ្យទឹកជន់លិចទីក្រុងនេះគឺបណ្តាលមកពីលុបបឹងនានានៅរាជធានីភ្នំពេញ។

ប៉ុន្តែយ៉ាងណានៅប៉ុន្មាន ៣ទៅ ៤ម៉ោងក្រោយបន្ទាប់ពីរាំងភ្លៀង រដ្ឋបាលរាជធានីភ្នំពេញក៏បានរំដោះទឹកចេញពីទីក្រុង និងបានកាយសំរាមនៅតាមមាត់លូនៅតាមខណ្ឌទាំង១៤។ ក្រោយពីមានជំនន់ទឹកភ្លៀង អាជ្ញាធរតាមខណ្ឌនីមួយៗក៏បានចេញរថយន្តលាងសំអាតផ្លូវដែលរងការជន់លិចដោយសារទឹកភ្លៀង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក