ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប រម្លឹកពីបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា និងអំពាវនាវពលរដ្ឋកុំចាញ់ការញុះញង់របស់ក្រុមប្រឆាំង

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរម្លឹកពូបុព្វកដានៃរដ្ឋធម្មនុញ្ញកម្ពុជា និងអំពាវនាវដល់ពលរដ្ឋកុំចាញ់បោកក្រុមដែលប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ឃោសនាឱ្យគូសសន្លឹកឆ្នោតចោល។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានរម្លឹកនូវបុព្វកថាមួយដែលបានសរសេរក្នុងរដ្ឋធម្មនុញ្ញកម្ពុជាថា «យើងប្រជារាស្ត្រខ្មែឬបានភ្ញាក់រលឹក ក្រោយឈរឡើង ចងបាច់ឆន្ទះមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្នូ និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជាកោះសន្ដិភាពឡើងវិញផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍»។

ក្រៅពីរម្លឹកនូវបុព្វកថានេះ គ.ជ.ប បានលើកទឹកចិត្តដល់ម្ចាស់ឆ្នោត សូមគូសធិក គាំទ្រគណបក្សនយោបាយដែលខ្លួនស្រឡាញ់ពេញចិត្តដូចដែលបានធ្លាប់បោះឆ្នោតកាលពីកន្លងទៅផងដែរ។

ស្របគ្នានោះដែរ គ.ជ.ប បានព្រមានដល់អ្នកដែលញុះញ៉ង់ឱ្យគូសបំផ្លាញសន្ដឹកឆ្នោតត្រូវនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ។ ដោយបានបញ្ជាក់ថា ទង្វើបែបនេះ នឹងត្រូវប្រឈមនឹងច្បាប់ស្តីការបោះឆ្នោតតាមមាត្រា១៤២ថ្មី ដែលចែងថាត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀលទៅ ២០លានរៀល ដោយ គ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

លើសពីនេះ ជនដែលណែនាំពលរដ្ឋគូសសន្លឹកឆ្នោតមិនបានការ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត របស់សាមីខ្លួនសម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គ.ជ.ប បានទទូចប្រជាពលរដ្ឋ កុំចាញ់បោកទង្វើទុក្ខអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិបងប្អូន និងនាំឱ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក