សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

កម្ពុជា នឹងប្រកួតជម្រុះពាន AFC Asian Cup នាទឹកដីកណ្តាល

ភ្នំពេញ៖ ក្រោយមានការលើកឡើងផ្សេងៗគ្នាជុំវិញទឹកដីសម្រាប់ការប្រកួតជម្រុះ Play-Off ពាន AFC Asian Cup រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសកោះហ្គាំ នៅពេលនេះសហព័ន្ធកីឡាបាល់់ទាត់កម្ពុជា បានបញ្ជាក់ពីទីតាំងផ្លូវការសម្រាប់ការប្រកួតហើយ ពោលគឺសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) បានអនុញ្ញាតឱ្យការប្រកួតទាំងពីរជើង ធ្វើឡើងនៅទឹកដីកណ្តាលក្នុងប្រទេសបារ៉ែន។

គួរបញ្ជាក់ផងដែរថា តាមកាលវិភាគដែលបានគ្រោងទុក ការប្រកួតជម្រុះ Play Off រវាងកម្ពុជា និងកោះហ្គាំ ត្រូវធ្វើឡើងពីរជើង ពោលគឺជើងទី១ កោះហ្គាំ និងត្រូវទទួលជាម្ចាស់ផ្ទះនៅថ្ងៃទី០៧ ខែកញ្ញា មុននឹងកម្ពុជាទទួលស្វាគមន៍ជើងទី២ នៅថ្ងៃទី១២ ខែតុលាវិញម្តង។ ប៉ុន្តែយ៉ាងណាក្តី ស្របពេលពិភពលោកកំពុងមានវិបត្តិ និងការព្រួយបារម្ភលើការរាតត្បាតកូវីដ-១៩ ជាពិសេសវីរុសដែលតា ទាំងកម្ពុជា និងកោះហ្គាំក៏បានស្នើឱ្យមានការប្រកួតនៅទឹកដីកណ្តាលណាមួយទាំងពីរជើងតែម្តង ដើម្បីស្វែងរកក្រុមឡើងទៅកាន់វគ្គបន្ត។ 

សម្រាប់កាលវិភាគថ្មីសម្រាប់ការប្រកួតនៅ​ប្រទេស​បារ៉ែន​ក្នុង​ជេីង​ទីមួយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១ និងជើងទីពីរនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ 

គួរបញ្ជាក់ថា កម្ពុជា ទើបបញ្ចប់បេសកកម្មប្រកួតបាល់ទាត់នៅប្រទេសបារ៉ែនកាលពីពេលថ្មីៗនេះ ដោយប្រកួតទល់នឹងក្រុមខ្លាំងៗរួមមាន អ៊ីរ៉ាក់, អ៊ីរ៉ង់ និងម្ចាស់ផ្ទះបារ៉ែនផ្ទាល់តែម្តង។ ក្រោយទទួលបានការអនុញ្ញាតនេះ សហព័ន្ធកីឡាបាល់់ទាត់កម្ពុជាក៏បានឆ្លៀតឱកាសថ្លែងអំណរគុណប្រទេសបារ៉ែនសាជាថ្មី ដែលស្ម័គ្រចិត្តទទួលរៀបចំការប្រកួតនេះតាមការស្នើសុំពី AFC៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក