ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីយុត្តិធម៌កម្ពុជាស្នើឱ្យក្រសួងយុត្តិធម៌ជប៉ុន ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

តូក្យូ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា លោក កើត រិទ្ធិ បានស្នើសុំឱ្យក្រសួងយុត្តិធម៌ជប៉ុន ពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀតនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រួមមានទាំងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងអាហារូបករណ៍សិក្សានៅប្រទេសជប៉ុន សម្រាប់មន្រ្តីនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌ និងជាពិសេសកិច្ចជំនួយក្នុងការរៀបចំបង្កើតឱ្យមានតុលាការពាណិជ្ជកម្មនៅកម្ពុជានាពេលអនាគត។

លោក កើត រិទ្ធិ ស្នើដូចនេះក្នុងជំនួបទ្វេភាគីជាមួយ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ប្រទេសជប៉ុន លោក  SAITO Ken ក្នុងឱកាសកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 រយៈពេល២ថ្ងៃ នៅថ្ងៃទី៦-៧ ខែកក្កដាឆ្នាំ២០២៣ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។

ថ្លែងក្នុងជំនួបនេះ លោក កើត រិទ្ធ បានកោតសរសើរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើម «ការទូតយុត្តិធម៌» (Justice Affairs Diplomacy) របស់ជប៉ុន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន រួមទាំងប្រទេសសមាជិកអាស៊ាន និងប្រទេស G7 សំដៅលើកកម្ពស់ការគោរពគោលការណ៍នីតិរដ្ឋ ការគោរពសិទ្ធិមនុស្សអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាការពារសន្តិសុខ ធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនេះ លោកក៏បានបង្ហាញការគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុនបង្កើតឱ្យមាននូវវេទិកា ASEAN-G7 Next Leaders’ Forum ដែលនឹងប្រមូលផ្តុំមន្រ្តីរដ្ឋាភិបាលវ័យក្មេង ដើម្បីចែករំលែកចំណេះដឹង ការពង្រឹងសមត្ថភាព និងការកសាងនូវភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យច្បាប់ និងយុត្តិធម៌ផងដែរ។

រដ្ឋមន្រ្តីក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុននៅក្នុងវិស័យច្បាប់ និងយុត្តិធម៌ នាពេលកន្លងមក រួមទាំងបានគូសរំលេចអំពីការបណ្តុះបណ្តាលធនធានមនុស្សនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារ JICA និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្តល់ការគាំទ្រ និងជំនួយនានាក្នុងវិស័យច្បាប់ និងយុត្តិធម៌ដល់កម្ពុជារយៈពេលជាច្រើនឆ្នាំកន្លងទៅ រហូតមកដល់បច្ចុប្បន្ននេះ។

ជាមួយគ្នានេះ លោក SAITO Ken រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន បានលើកឡើងថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 ធ្វើឡើងក្នុងឱកាសនៃខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងអាស៊ាន និងជប៉ុន ក៏ដូចជាខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនផងដែរ។

លោកក៏បានបន្ថែមទៀតថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 នេះជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគោរពនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។ លោកមានក្តីរំពឹងថារវាងអាស៊ាន និងប្រទេស G7 នឹងមានទំនាក់ទំនងល្អជាមួយគ្នា រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌ នឹងមានសកម្មភាពបន្តនៅជំហានបន្ទាប់ទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក