ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីអំពាវនាវដល់ប្រទេសដែលជាហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោមឱ្យមានភាពទទួលខុសត្រូវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រទេសដែលជាសមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តអាមេរិកដែលជាប្រទេសហត្ថលេខីនៃអនុសញ្ញាគ្រាប់បែកចង្កោមឱ្យមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់នូវការចេតនាចង់ប្រើគ្រាប់បែកនេះក្នុងសង្គ្រាមអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញទំនាក់ទំនង Twitter របស់សម្ដេចកាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដោយអំពាវនាវដល់ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនិងជាប្រទេសហត្ថលេខីនៃអនុសញ្ញាគ្រាប់បែកចង្កោមឱ្យចូលរួមទប់ស្កាត់ឱ្យខានតែបានដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែនកុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។

ការអំពាវនាវរបស់សម្ដេចតេជោនាពេលនេះគឺបន្ទាប់ពីប្រធានាធិបតីអាយុ ៨០ឆ្នាំ លោក ចូ បៃដិន កាលពីថ្ងៃសុក្រ សប្ដាហ៍ មុនបានសម្រេចប្រកាសផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែនដើម្បីធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី ខណៈប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួនសំដែងការមិនពេញចិត្តចំពោះការសម្រេចនេះ។

ចក្រភពអង់គ្លេស កាណាដា ណូវែលហ្សេឡង់ និងអេស្ប៉ាញ បានប្រឆាំងនឹងការសម្រេចចិត្តរបស់អាមេរិកនេះ។

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Rishi Sunak បានថ្លែងថា ប្រទេសអង់គ្លេស គឺជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោមនឹងមិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមជាដាច់ខាត។ លោកបន្ថែមថាណាតូនៅមានមធ្យោបាយជាច្រើនទៀតដើម្បីជួយអ៊ុយក្រែនដោយមិនប្រើប្រាស់គ្រាប់បែកចង្កោម។

គ្រាប់បែកចង្កោម គឺជាទម្រង់នៃគ្រាប់បែកទម្លាក់ពីលើអាកាស ឬបាញ់ចេញពីដី ដែលបញ្ចេញ ឬបញ្ចេញគ្រាប់តូចៗជាច្រើន។ វាត្រូវបានធ្វើឡើងដើម្បីសម្លាប់សត្រូវ និងបំផ្លាញយានយន្ត។ ភាពគ្រោះថ្នាក់របស់វាមិនត្រឹមតែបង្ករគ្រោះថ្នាក់ដល់សត្រូវទេ តែវាបង្កហានិភ័យដល់ជនស៊ីវិលទាំងក្នុងអំឡុងពេលវាយប្រហារ និងក្រោយដែលមានរយៈពេលគ្រោះថ្នាក់យូរអង្វែង។

អនុសញ្ញាស្តីពីគ្រាប់បែកចង្កោមត្រូវបានអនុម័តនៅទីក្រុង Dublin ប្រទេសអៀរឡង់ ក្នុងខែឧសភា ឆ្នាំ២០០៨។ អនុសញ្ញានេះបានចូលជាធរមាន ហើយបានក្លាយជាច្បាប់អន្តរជាតិដែលមានសុពលភាពនៅពេលផ្តល់សច្ចាប័នលើរដ្ឋនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១០ បច្ចុបន្នអនុសញ្ញាសញ្ញានេះមានរដ្ឋរដ្ឋភាគី និងហត្ថលេខីសរុបចំនួន ១២៣ប្រទេស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក