ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ ខណៈនៅតំបន់មាត់សមុទ្រនឹងមានខ្យល់បក់បោក និងរលកខ្ពស់ៗ

ភ្នំពេញ៖ កម្ពុជានៅក្នុងសប្តាហ៍នេះចាប់ពីថ្ងៃទី១២-១៤ ខែកក្កដា នឹងបន្តទទួលរងឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបពីចិន ហើយចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែកក្កដា នឹងអាចទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅខាងកើតហ្វីលីពីន សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។

បើតាមក្រសួងធនធានទឹក និងឧតុនិយម ឥទ្ធិពលទាំងនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល ចាប់ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ចាប់ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់។

ចំពោះនៅតំបន់ខ្ពង់រាបចាប់ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ហើយចាប់ពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ចំណែកនៅតំបន់មាត់សមុទ្រចាប់ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិច ហើយចាប់ពីថ្ងៃទី១៦-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។

ក្រសួងធនធានទឹក និងឧតុនិយមបានណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក