ភ្នំពេញ៖ បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត បានបង្ហាញការភ្ញាក់ផ្អើលចំពោះជំនន់ទឹកភ្លៀងនៅទីក្រុង New York សហរដ្ឋអាមេរិក ដែលបណ្ដាលឲ្យលិចលង់ជាខ្លាំងក្នុងនោះរួមទាំងអតីតសាលាបណ្ឌិតយោធា West Point ក៏រងនូវការលិចលង់នេះផងដែរ។
លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា៖ «ភ្លៀងមួយមេធំនៅ New York លិចដោយទាំងសាលានាយទាហាន West Point ទៀត»។
យោងតាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃនេះឲ្យដឹងថា មានមនុស្សម្នាក់បានស្លាប់ដោយសារទឹកជំនន់បានគ្របដណ្តប់លើតំបន់ West Point ជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក ដែលនាំឱ្យផ្លូវក្លាយទៅជាទន្លេ និងតំបន់លំនៅដ្ឋានលិចទឹក។ វីដេអូ និងរូបថតបង្ហាញពីផ្លូវដែលលិចទឹក រួមទាំងផ្លូវ Thayer ដែលនាំទៅដល់មូលដ្ឋានយោធា ខណៈដែលមន្ត្រីរដ្ឋបាននិយាយថា ផ្លូវនៅក្នុង Orange County ទីក្រុងញូវយ៉ក គឺមិនអាចឆ្លងកាត់បាន ហើយស្ពានជាច្រើនបានដួលរលំផងដែរ៕