ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មនុស្ស ៦ស្លាប់ក្នុងការវាយប្រហារនៅសាលាមតេយ្យក្នុងខេត្ត Guangdong ប្រទេសចិន

ក្រុងប៉េកាំងៈ មនុស្សចំនួន ៦នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសក្នុងការចាក់សម្លាប់នៅសាលាមត្តេយ្យមួយក្នុងខេត្ត Guangdong ប្រទេសចិន កាលពីថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង៧និង៤០នាទីព្រឹក ដោយក្នុងនោះមានសិស្សសាលាមតេយ្យបីនាក់ក្នុងចំណោមអ្នកស្លាប់។ នេះបើយោងតាមសារព័ត៌មាន CNA។

អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុង Lianjiang បានឱ្យដឹងថា ជនរងគ្រោះរួមមានគ្រូបង្រៀនម្នាក់ ឪពុកម្តាយពីរនាក់ និងសិស្សបីនាក់ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណ ឬអាយុរបស់ជនរងគ្រោះនោះទេ ហើយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។

ប៉ូលីសក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យគឺជាបុរសអាយុ ២៥ឆ្នាំ និងបានបញ្ជាក់ថា ឧប្បត្តិហេតុនេះគឺជាការចាក់សម្លាប់។

គួរឱ្យដឹងដែរថា ឧក្រិដ្ឋកម្មហឹង្សាគឺកម្រមាននៅក្នុងប្រទេសចិន ដោយសារច្បាប់កាំភ្លើងតឹងរ៉ឹង និងសន្តិសុខតឹងរ៉ឹង ឧប្បត្តិហេតុនៃការចាក់សម្លាប់នៅសាលាមត្តេយ្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពសាលារៀន។

កាលពីខែសីហាឆ្នាំមុន មនុស្ស ៣នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារដោយកាំបិតនៅសាលាមត្តេយ្យមួយក្នុងខេត្ត Jiangxi ភាគអាគ្នេយ៍នៃប្រទេសចិន។ កាលពីខែមិថុនាឆ្នាំមុន សិស្ស ៣៧នាក់ និងមនុស្សពេញវ័យពីរនាក់បានរងរបួសដោយអ្នកវាយប្រហារដោយកាន់កាំបិតនៅសាលាបឋមសិក្សាមួយនៅភាគខាងត្បូងប្រទេសចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក