ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរឆែកឃើញគ្រឿងញៀន ១០៣គីឡូក្រាមក្នុងរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ គ្រឿងញៀនដែលខ្ចប់ជាកញ្ចប់តែចំនួន ១០៣កញ្ចប់ ស្មើចំនួន ១០៣គីឡូក្រាម ត្រូវបានសមត្ថកិច្ចក្នុងខណ្ឌសែនសុខបានឆែកឆេររកឃើញក្នុងរថយន្តមួយគ្រឿងដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។

បើតាមព័ត៌មានផ្សាយដោយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កាលពីយប់ម៉ោងជាង១១ ថ្ងៃទី០៨ ខែកក្កដា មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ស្លាកលេខឡាវ ៣៧៧៧ បានបើកមកបុកឃឿនផ្ទះប្រជាជនបណ្តាលឱ្យរថយន្តរងការខូចខាតដែលមិនអាចរថយន្តបើកទៅមុខតទៅទៀតបាន។

ប្រភពដដែលបានបញ្ជាក់បន្តថា លុះដល់ម៉ោង១ជាងរំលងអាធ្រាតឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានស្ទួចយករថយន្តនោះមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បន្ទាប់មកកម្លាំងជំនាញបានឆែកឆេរ ហើយក៏រកឃើញគ្រឿងញៀនចំនួន ១០៣គីឡូក្រាម ដែលជនល្មើសបន្លំខ្ចប់ជាកញ្ចប់តែ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក