ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS : ករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ស្ត្រីអាយុ ៧៩ឆ្នាំ បុរសអាយុ ៥៧ឆ្នាំ និងស្ត្រីអាយុ ៦៥ឆាំ្ន ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ ៖​ ក្រសួងសុភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការអំពីករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ស្ត្រីអាយុ ៧៩ឆ្នាំ បុរសអាយុ ៥៧ឆ្នាំ និងស្ត្រីអាយុ ៦៥ឆាំ្ន ដោយសារជំងឺកូវីដ-១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថាយោងតាមរបាយការណ៍ពី៖

១- មន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរអាយុ ៧៩ឆ្នាំ រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញបានចូលមកដល់មន្ទីរពេទ្យនៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១២៤០នាទី ពេលមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យឃើញថាគាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលមកដល់មន្ទីរពេទ្យ។ ដោយជាករណី សង្ស័យសពត្រូវបានក្រុមគ្រូពេទ្យយកសំណាកធ្វើវិភាគ ហើយជាលទ្ធផលបញ្ជាក់ថាសព មានវិជ្ជមានកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីខាងលើនេះ បានស្លាប់បាត់បង់ជីវិតមុនពេលចូលមកដល់មន្ទីរពេទ្យ ដោយ សារជំងឺកូវីដ-១៩ (Mourant entrant avec COVID-19) ។

២- មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៥៧ឆ្នាំ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចូលមក ដល់ មន្ទីរពេទ្យនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៤៥០នាទី ពេលមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យ ពិនិត្យឃើញថាគាត់បានស្លាប់បាត់បង់ជីវិតរួចទៅហើយមុនចូលមកដល់មន្ទីរពេទ្យ។ ដោយជាករណីសង្ស័យសពត្រូវបាន ក្រុមគ្រូពេទ្យយកសំណាកធ្វើវិភាគ ហើយជាលទ្ធផលបញ្ជាក់ថាសព មានវិជ្ជមានកូវីដ-១៩។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសខាងលើនេះ បានស្លាប់បាត់បង់ជីវិតមុនពេលចូលមកដល់មន្ទីរពេទ្យ ដោយសារ ជំងឺកូវីដ-១៩ (Mourant entrant avec COVID-19) ។

៣- មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០២០០នាទី រំលងអាធ្រាតុ បន្ទាប់ពីបានទទួលដំណឹង ក្រុម RRT នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ចុះទៅយកសំណាកសាកសព ជាលទ្ធផលបញ្ជាក់ថាសពមានវិជ្ជមានកូវីដ-១៩។ 

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីខាងលើនេះ បានស្លាប់បាត់បង់ជីវិតនៅផ្ទះរបស់គាត់លើអ្នកមាន ផ្ទុកវីរុសកូវីដ-១៩ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក