ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

GGAS ដឹកនាំសិស្សជិត ១០នាក់ទៅប្រកួតគណិតវិទ្យាថ្នាក់អន្តរជាតិនៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ សាលាហ្គោលឌិនហ្គេតអាមេរិកាំង បានដឹកនាំសិស្សចំនួន ៧នាក់ទៅចូលរួមប្រកួតគណិតវិទ្យា Copernicus Olympiad នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ខណៈដែល សិស្សបានបង្ហាញជំនឿចិត្តរបស់ពួកគេលើការចូលរួមប្រកួតលើកនេះ។

កាលពីថ្ងៃសៅរ៍ ទី៨ ខែកក្កដា សិស្សឆ្នើមចំនួន៧នាក់ត្រូវបានចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិកដើម្បីទៅចូលរួមការប្រកួតប្រជែង Copernicus Olympiad នេះ។

សិស្សសាលា GGAS លោក គឹម កាណែល បានបង្ហាញអារម្មណ៍សប្បាយចិត្តដែលបានទៅចូលរួមប្រកួតថ្នាក់អន្តរជាតិនៅសហរដ្ឋអាមេរិកនេះ។ លោកបន្ថែមថាមុនការចេញទៅប្រកួតលោកបានហ្វឹកហាត់តេស្តសមត្ថភាព និងមានគ្រូមកបង្វឹកបន្ថែមនៅផ្ទះផងដែរ។

លោកថា៖ «នេះជាលើកទី២ ហើយសម្រាប់ខ្ញុំក្នុងការប្រកួត Copernicus Olympiad នេះខណៈដែលលើកទី១ ខ្ញុំបានទៅទីក្រុង Houston នៃរដ្ឋតិចសាស់ ហើយបានឈ្នះមេដាយប្រាក់។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានលទ្ធផលល្អប្រសើរជាងនេះក្នុងការប្រកួតលើកនេះ»

យ៉ង កុមារអម្រឹន្ទ ជាសិស្សថ្នាក់ទី១១ នៃសាលា GGAS ថ្លែងថា ទោះបីជាមានអារម្មណ៍ភ័យបន្តិចក្ដីតែកញ្ញាមានជំនឿថានឹងអាចទទួលបានលទ្ធផលល្អក្នុងការប្រកួតលើនេះខណៈការប្រកួតលើកមុនកញ្ញាទទួលបានមេដាយប្រាក់។

កញ្ញាថា៖ «ខ្ញុំបានធ្វើការហ្វឹកហាត់នៅផ្ទះជាមួយបងស្រីរបស់ខ្ញុំ»

បងស្រីរបស់អម្រឹន្ទ គឺ យ៉ង់ កុមារសូទេពី ដែលបានទៅចូលរួមការប្រកួតនេះក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ខណៈដែលបានត្រៀមខ្លួនរួចរាល់ហើយចំពោះការប្រកួត។

សូទេពី៖ «ខ្ញុំមានអារម្មណ៍ថាភ័យតែជាមួយគ្នានោះក៏រីករាយផងដែរព្រោះខ្ញុំចង់ចូលប្រកួតឱ្យបានកាន់តែឆាប់»

សិស្សផ្សេងទៀតក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសង្ឃឹមថាទទួលបានលទ្ធផលល្អចំពោះការទៅចូលរួមប្រកួតលើកនេះផងដែរ។

ឌី ស៊ូលាំង៖ «ខ្ញុំចង់បានលទ្ធផលល្អតែចាំមើលសិន»

អាង ហ្គេងល័ង៖ «វាមិនជាបញ្ហានោះទេសម្រាប់ការឈ្នះ ឬចាញ់តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ»

អ្នកចាត់ចែងដឹកនាំសិស្សទៅចូលរួមប្រកួតលោក ចូវ វាសនា បានឱ្យដឹងថានេះជាលើកទី៣ហើយដែលលោកបានដឹកនាំសិស្សទៅចូលរួមប្រកួត Copernicus Olympiad ហើយជាលទ្ធផលគឺសិស្សកម្ពុជាតែងទទួលបានជោគជ័យ និងនាំមេដាយត្រលប់មកវិញផងដែរ។

លោកបន្ថែមថា៖ «ពួកយើងមានអារម្មណ៍សប្បាយរីករាយដែលសិស្សរបស់យើងមានឱកាសទៅសហរដ្ឋអាមេរិកដើម្បីប្រកួតក្នុងព្រឹត្តិការណ៍នេះ។ តាមពិតទៅសាលាហ្គោលឌិនហ្គេតអាមេរិកាំងពួកយើងបានបញ្ជូនសិស្សទៅប្រកួតក្រៅប្រទេសរាល់ឆ្នាំមិនត្រឹមតែអាមេរិកទេ យើងបញ្ជូនទៅអាល្លឺម៉ង ចក្រភពអង់គ្លេស អ៊ីតាលីជាដើម មានការប្រកួតច្រើនណាស់ដែលយើងបានរៀបចំឱ្យសិស្សរបស់យើងបានទៅ។ ហើយមិនត្រឹមតែប៉ុណ្ណោះទេពួកយើងមិនឱ្យពួកគេទៅតែឯងនោះទេសាលារបស់យើងតែងតាំងបញ្ជូនអ្នកទៅសម្របសម្រួលដើម្បីជួយសិស្សរបស់ពួកយើងតាំងពីដើមរហូតដល់ចប់នៃការប្រកួត»

លោកបន្ថែមថា ការបញ្ជូនសិស្សទៅប្រកួតក្រៅប្រទេសនេះជាពិសេសក្នុងការប្រកួតអន្តរជាតិនេះគឺសាលាចង់ឱ្យសិស្សរបស់ខ្លួនទទួលបានបទពិសោធន៍ថ្មីៗដូច្នេះពេលគេបញ្ចប់ការសិក្សានៅសាលាពួកគេអាចទម្លាប់ខ្លួននៅក្នុងថ្នាក់អន្តរជាតិបានយ៉ាងងាយស្រួល។

លោក យ៉ង សាំងកុមារ ដែលកូនរបស់គាត់២នាក់ត្រូវបានសាលា GGAS បញ្ជូនទៅចូលរួមការប្រកួតថ្នាក់អន្តរជាតិនេះបានបង្ហាញអារម្មណ៍មោទនភាពចំពោះកូនស្រីរបស់លោកទាំងពីរនេះ និងយល់ថាការចួលរួមប្រកួតនេះនឹងជាបទពិសោធន៍ល្អសម្រាប់ពួកគេផងដែរ។

លោកយល់ថា កម្មវិធីសិក្សា និងការបញ្ជូនសិស្សទៅប្រកួតថ្នាក់អន្តរជាតិរបស់ GGAS បានធ្វើឱ្យសិស្សកាន់តែក្លាហាន កាន់តែវិវត្តន៍ និងមានការផ្ដោតអារម្មណ៍លើការសិក្សាខ្ពស់។

លោកថា៖ «សម្រាប់បទពិសោធន៍របស់ខ្ញុំការបញ្ជូនកូនមករៀននៅសាលាហ្គោលឌិនហ្គេតនេះពួកគេមានការរីកចម្រើន និងមានការប្រសើរឡើងច្រើន មិនត្រឹមតែភាសាអង់គ្លេសទេតែចំណេះដឹងទូទៅ និងជាពិសេសគឺពួកគេត្រូវបានលើកទឹកចិត្តឱ្យទៅប្រកួតនៅថ្នាក់ជាតិ និងអន្តរជាតិទៀតផង។ សម្រាប់ខ្ញុំវាគឺជាបទពិសោធន៍ល្អសម្រាប់ពួកគេ ហើយពួកគេក៏បានស្វែងយល់ពីពិភពលោកដ៏ធំនេះដូចគ្នា»។

ពាក្យ 'Copernicus' មកពីលោក Nicolaus Copernicus (១៤៧៣-១៥៤៣) ដែលជាបុរសដែលបានថ្លែងប្រកាន់ជំហរថា ផែនដីវិលជុំវិញព្រះអាទិត្យ។ គាត់គឺជាអ្នកប្រាជ្ញាខាងគណិតវិទ្យា និងតារាសាស្ត្រ។ ដូចគ្នានេះដែរ Copernicus Olympiad គឺជាវេទិកាប្រកួតប្រជែងអន្តរជាតិដ៏ល្បីទូទាំងពិភពលោក ដែលសិស្សានុសិស្សចាប់ពីថ្នាក់ទី៣ ដល់ទី១២ ចូលរួមក្នុងគណិតវិទ្យា រូបវិទ្យា វិទ្យាសាស្ត្រធម្មជាតិ តារាសាស្ត្រ ការប្រកួតប្រជែងសន្តិសុខអ៊ីនធឺណិត និងមហោស្រពភាពយន្ត។ ជ័យលាភីនឹងបានទទួលរង្វាន់ដ៏គួរឱ្យទាក់ទាញផងដែរ។

គួរឱ្យដឹងថាកាលពីខែឧសភា សិស្សសាលា Golden Gate American School (GGAS) ទើបតែត្រលប់មកពីប្រទេសអាឡឺម៉ង់ជាមួយនឹងមេដាយចំនួន១៨ ក្នុងនោះមានមេដាយមាសកំពូល៣ ពី Pangea Math World ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក