ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនគិតពីវណ្ណៈនោះទេ គឺគិតប្រជាពលរដ្ឋទាំងអស់ជាខ្មែរតែមួយ

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺផ្តោតទៅលើគោលនយោបាយ ក្នុងការជួយប្រជាជនគ្រប់ស្រទាប់វណ្ណៈឱ្យរីកចម្រើន។

តាមរយៈវីដេអូឃ្លីបប្រមាណ៩នាទី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ទាំងអ្នកមានជីវភាពធូរធារ មធ្យម អ្នកក្រីក្រ គឺជាអ្នកចូលរួមដើម្បីឱ្យខ្មែរខ្លាំង ហើយគោលដៅរបស់រាជរដ្ឋាភិបាលគឺជួយប្រជាជនទាំងអស់ឱ្យរីកចម្រើន ជាពិសេសអ្នកមានជីវភាពខ្សត់ខ្សោយ។

លោកបានឱ្យដឹងថា អ្នកមានជីវភាពធូរធារបានចូលរួមចំណែកច្រើនជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស ដែលមិនដូចការលាបពណ៌មួយចំនួនថាអ្នកមានជីវភាពធូរធារអាក្រក់នោះទេ ហើយរដ្ឋាភិបាលគឺមានគោលដៅជួយដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពធូរធារកាន់តែច្រើន។ ដោយឡែក អ្នកមានជីវភាពមធ្យមក៏ជាចលករសំខាន់នៃសេដ្ឋកិច្ចជាតិ រួមចំណែកច្រើនដល់ប្រទេសនិងការអភិវឌ្ឍន៍ជាតិផងដែរ។

លោកបានឱ្យដឹងបន្ថែមថា ប្រជាពលរដ្ឋក្រីក្រគឺជាកម្លាំងសម្រាប់ជួយប្រទេសជាតិ ដែលមាននៅក្នុងគ្រប់វិស័យ ហើយគោលដៅរបស់រាជរដ្ឋាភិបាល គឺអភិវឌ្ឍន៍ប្រទេស កាត់បន្ថយភាពក្រីក្រ គឺកាត់បន្ថយអត្រាអ្នកក្រីក្រ ដោយជួយអ្នកក្រីក្រឲ្យចេញពីចំណាត់ថ្នាក់ ដែលគេចាត់ទុកថាជាអ្នកក្រីក្រនោះ ធ្វើយ៉ាងណាឲ្យចំណូលកាន់តែច្រើន។

លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនគិតពីវណ្ណៈនោះទេ គឺគិតប្រជាពលរដ្ឋទាំងអស់ជាខ្មែរតែមួយ និងជួយគ្រប់គ្នា ព្រោះទាំងអ្នកមានជីវភាពធូរធារ មធ្យម អ្នកក្រីក្រ គឺជាកម្លាំងជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក