ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដើម្បីដោះស្រាយការគំរាមកំហែងគ្រឿងញៀនសំយោគ

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីដើម្បីដោះស្រាយការគំរាមកំហែងនៃគ្រឿងញៀនសំយោគ ដែលរៀបចំដឹកនាំឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony J. Blinken នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក៏មានវត្តមានរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក អ៊ុច បូររិទ្ធ ចូលរួមផងដែរជាមួយរដ្ឋមន្ត្រីការបរទេសមកពីជាង ៥០ប្រទេស។ 

ការគំរាមកំហែងនៃគ្រឿងញៀនសំយោគគឺជាប្រធានបទដែលរដ្ឋមន្ត្រីក្រសួងការបរទេសទាំងអស់សម្តែងការព្រួយបារម្ភដែលបញ្ហានេះគឺគ្រោះថ្នាក់ទៅលើសុខភាពសាធារណៈ និងសង្គម។ រដ្ឋមន្រ្តីការបរទេសទាំងអស់បានបេ្តជ្ញាចិត្តរួមគ្នារកដំណោះស្រាយឆ្ពោះទៅមុខ និងបន្តកិច្ចសហប្រតិបត្តិការអន្តរជាតិស្របតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

ទន្ទឹមនេះរដ្ឋលេខាធិការក្រសួងការបរទេសនៃកម្ពុជា លោក អ៊ុច បូររិទ្ធ ក៏បានគូសបញ្ជាក់អំពីសារសំខាន់ក្នុងការអនុវត្ត និងការបង្កើតដំណោះស្រាយប្រកបដោយច្នៃប្រឌិត ដើម្បីបង្រ្កាបការផលិត និងការជួញដូរគ្រឿងញៀនសំយោគដោយខុសច្បាប់។

លោក អ៊ុច បូររិទ្ធ បានលើកឡើងអំពីការខិតខំប្រឹងប្រែង និងវិធានការនានារបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន រួមមាន ការអនុវត្តច្បាប់ គោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗ។ ជាមួយគ្នានេះកម្ពុជា បានធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីគ្រឿងញៀនយ៉ាងទូលំទូលាយដល់សាធារណជនទូទៅ និងក្រុមគោលដៅ។

លោកបន្តថា លើសពីនេះកម្ពុជាបានពង្រឹងវិធានការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំយ៉ាងហ្មត់ចត់ ដើម្បីបង្ការការផលិតគ្រឿងញៀនខុសច្បាប់ដោយប្រើសារធាតុគីមីផ្សំដែលយកមកពីការធ្វើពាណិជ្ជកម្មស្របច្បាប់។

បន្ថែមពីនេះលោកក៏បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ប្រទេស និងអ្នកពាក់ព័ន្ធទូទាំងពិភពលោក ដើម្បីការពារប្រទេសជាតិរៀងៗខ្លួន ការពារសហគមន៍សកលពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃគ្រឿងញៀនសំយោគ និងធានាសុខុមាលភាពរបស់ប្រជាជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក