ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បក្ខពួកគប់កញ្ចក់រថយន្តលើផ្លូវល្បឿនលឿនម្នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន

កំពង់ស្ពឺ៖ មុខសញ្ញាគប់កញ្ចក់រថយន្ដនិងបាញ់កញ្ចក់រថយន្ដនៅលើផ្លូវល្បឿនលឿនដែលជាបក្ខពួកសេសសល់ម្នាក់រត់គេច ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនបានកាលពីយប់ថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៣ ស្របពេលមុខសញ្ញានេះគ្រោងរៀបចំផែនការឡើងផ្លូវបន្ដ។

កម្លាំងជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយប៉ុស្ដិ៍ត្រពាំងគង បានឃាត់ខ្លួនមុខសញ្ញា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាបក្ខពួកធ្វើសកម្មភាពយកចំពាមកៅស៊ូគ្រាប់ថ្មបាញ់កញ្ចក់ រថយន្តធ្វើដំណើរឆ្លងកាត់លើផ្លូវល្បឿនលឿនម្ដុំអូរក្រាំងអំបិលនិងផ្លូវជាតិលេខ៤ ភូមិស្លា។

តាមការបញ្ជាក់ពី អធិការស្រុកសំរោងទង លោក ឃុត សុផល បញ្ជាក់ថាមុខសញ្ញានេះ បានធ្វើសកម្មភាពរត់គេចបន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកបានម្នាក់នឹងបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពយកជំពាមកៅស៊ូបាញ់កញ្ចក់រថយន្ត នៅចំណុចខាងលិចស្ពានផ្លូវល្បឿនលឿនពិតមែន។

តាមចម្លើយបន្ថែមពីបក្ខពួកគប់ និងបាញ់ជំពាមកញ្ចក់ឡាន ដែលឃាត់ខ្លួនបានមុនឱ្យដឹងថា ការធ្វើសកម្មភាពមិនរើសប្រភេទរថយន្ដនិងពេលវេលាទេ អោយក្រុមខ្លួនចេញមកពីកន្លែងដែលស្នាក់នៅបណ្ដោះអាសន្ន (ប្រើប្រាស់គ្រឿងញៀន) កន្លងមក ខ្លួនបានយកជំពាមដាក់គ្រាប់ថ្មបាញ់ទៅលើឡានជាច្រើនតែមិនដឹងថាចំឬបែកកញ្ចក់ឬកំពិតនោះទេ។

គួរឱ្យដឹងដែរថា បក្ខពួកដែលបានឃាត់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ស្ពឺ រួចហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក