ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល និងសន្តិសុខសកល ជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់គាំទ្រដល់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើទោះបីប្រទេសសកលលោកបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសកលនៅតែបន្តប្រឈមនឹងបញ្ហាស្មុគស្មាញ និងស្រួចស្រាល់ឡើងៗទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

សម្តេចតេជោបានបង្ហាញការគាំទ្រចំពោះការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម និងការដាក់ចេញនូវ «គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល» ដែលដាក់ចេញដោយប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបាន និងកំពុងក្លាយជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់គាំទ្រដល់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ។

សម្តេចតេជោបានថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួមនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ថា នៅក្នុងបរិការណ៍សកលបច្ចុប្បន្នដែលមានការបែកខ្ញែកទៅជាពហុប៉ូល ការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍគឺមានភាពចាំបាច់ដែលមិនអាចខ្វះបានឡើយតាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្តែងលើការអភិវឌ្ឍមូលធនមនុស្ស ការកាត់បន្ថយគម្លាតឌីជីថល ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់ និងសកល ការជំរុញការវិនិយោគដោយផ្ទាល់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ។ 

សម្តេចតេជោបានបន្តថា គួរគប្បីមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ជាពិសេស ការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាពនានាសំដៅធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ។ 

សម្តេចនាយករដ្ឋមន្ត្រីថ្លែងដោយឡែកនៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បួងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»

សម្តេចថ្លែងថា៖ «ខ្ញុំជឿជាក់ថាការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះនឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក