ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាវិមលធម្ម មួង សុទ្ធាពុទ្ធពង្ស ចំរើនពរថ្លែងអំណរគុណសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តវាំងចាស់

កណ្ដាល៖ ព្រះមហាវិមលធម្ម មួង សុទ្ធាពុទ្ធពង្ស ចៅអធិការវត្តហរិរក្សរាជិនី (វាំងចាស់) និងជាព្រះវិន័យធម៌អនុគុណក្រុងឧដុង្គម៉ែជ័យបានចំរើនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវាំងចាស់ក្នុងឆ្នាំ២០២៣នេះ។

ទៀនព្រះវស្សា និងទេយ្យទានដែលសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចាត់ឲ្យក្រុមការងារយកទៅប្រគេនព្រះមហាវិមលធម្ម មួង សុទ្ធាពុទ្ធពង្ស នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ រួមមាន ទៀនព្រះវស្សាចំនួន ២គូរ ទឹកក្រូច និងទឹកបរិសុទ្ធចំនួន ១៥កេស ទឹកដោះគោខាប់ ២កេស កាកាវ ២កេស មៀនកំប៉ុង ២កេស ត្រីខ ២កេស មី ២កេសធំ តែចំនួន ៤គីឡូក្រាម ស្ករស ២០គីឡូក្រាម អង្ករ ១០០គីឡូ ប្រេង ២កាន និងថវិកា ចំនួន ៥លានរៀល។

មហាកុសលផលបុណ្យទាំងនេះបានឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គី និងអ្នកឧកញ្ញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី (ត្រូវជាមាតា បិតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត) មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ប៊ុន សុថា អ្នកឧកញ្ញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក (ត្រូវជាមាតាបិតាបង្កើត សម្តេចអគ្គមហាសេនាបតីតេជោ) សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ព្រមទាំង កុមារាកូនប្រុស ហ៊ុន កំសត់ និងដួងវិញ្ញណក្ខន្ធ ជីដូន ជីតា និងញ្ញាត្តិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់បរលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក