លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោក ហ៊ុន ម៉ាណែត យកបទពិសោធន៍ពីការហ្វឹកហ្វឺនយោធាដើម្បីជម្នះឧបសគ្គដែលរារាំងដំណើររបស់លោក

ភ្នំពេញ៖ អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងថាការព្យាយាមរារាំងដំណើរទៅមុខរបស់លោកដោយក្រុមប្រឆាំងធ្វើឲ្យលោកនឹកឃើញដល់ពេលមួយដែលលោកហ្វឹកហាត់ទាហាន ដែលលោកបានយកបទពិសោធន៍នេះមកប្រឈមនឹងការវាយប្រហារនានាពីក្រុមទាំងនោះផងដែរ។

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ាណែត បានលើកយកបទពិសោធន៍មួយ ពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិតបាន ជម្នះនូវឧបសគ្គដែលរារាំងដំណើរឆ្ពោះទៅរកគោលដៅបាន។

លោក ហ៊ុន ម៉ាណែត បន្តថាជាទូទៅបញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។ លោកថាប្រសិនជាជម្នះនូវកត្តាទាំងនេះបាននោះគឺយើងអាចទៅដល់គោលដៅរបស់យើងបានហើយ។

លោកបន្ថែមទៀតថា កត្តាទីលាននិងឧបសគ្គមាន១គឺកំពស់ និង១ទៀតគឺលំនឹង។

លោកថា៖ «ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រតែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត»។

ចំពោះកត្តាមនុស្សវិញលោក ហ៊ុន ម៉ាណែត បានកំណត់ថា គឺអាចប្រឈមនឹងមនុស្ស ឬខាងក្រុមគ្រូបង្វឹកដែលធ្វើឲ្យបេក្ខជនបាត់បង់ស្មារតីឬក៏បែកអារម្មណ៍។

បាយលើកត្តាឧបសគ្គទាំងពីរនេះហើយដែលលោកថាប្រសិនជាអាចជំនះបាននោះយើងនឹងអាចទទួលបានជោគជ័យ។ ជាងនេះទៅទៀតលោកក៏បានកំណត់ថា ភាពជោគជ័យឬបរាជ័យគឺវាអាស្រ័យទៅលើខ្លួនយើងផងដែរ។

លោក ហ៊ុន ម៉ាណែត៖ «កុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក