ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីអំពាវនាវកុំឲ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមអ៊ុយក្រែន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោម នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រោះអ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋឯនោះទេ។

សម្ដេចតេជោ បានសរសេរនៅលើ Channel Telegram របស់សម្ដេចនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ថា នៅប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់

គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ សម្ដេចបានលើកឡើងថាបើសិនជាព័ត៌មាននេះជាព័ត៌មានពិតនោះវានឹងខ្លាចទៅជាឬក៏គ្រោះថ្នាក់សម្រាប់ប្រទេសអ៊ុយក្រែនដ៏យូរអង្វែង។

សម្ដេចតេជោថា៖ «បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្ស ១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ»។

សម្ដេចដឹងថាប្រទេសកម្ពុជាជាប្រទេសតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែនសម្ដេចបានសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក