ភ្នំពេញ៖ នៅថ្ងៃទី៩ កក្កដា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន ២នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ កក្កដា ២០២៣។
គិតត្រឹមថ្ងៃអាទិត្យនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៩៣២នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៨៦៣នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៧,១០២ករណី(ជាប្រភេទអូមីក្រុង) ៕