BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៩១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៨៣ករណី ខណៈអ្នកជំងឺ ៦១៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន ១៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨០,២២៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៥០៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧៣,៤២១នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១១,៥៣៥ករណី៕