ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងវប្បធម៌អំពាវនាស្ថាប័នមានសមត្ថកិច្ចស្វែងរកជនដែលក្លែងបន្លំលិខិតក្រសួងមកផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវឱ្យសា្ថប័នមានសមត្ថកិច្ចស្វែងរកជនដែលក្លែងបន្លំលិខិតរដ្ឋបាលសាធារណៈក្លែងក្លាយដើម្បីជាប្រយោជន៍បុគ្គល យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

សំណើដែលក្រសួងវប្បធម៌ស្នើទៅស្ថាប័នមានសមត្ថកិច្ចឱ្យជួយដោះស្រាយលើបញ្ហានេះ ធ្វើឡើងក្រោយពីថ្មីៗនេះមានជនអគតិដែល បានក្លែងបន្លំលិខិតរដ្ឋបាលសាធារណៈ ដោយប្រកាសថាក្រសួងវប្បធម៌ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ នឹងប្រមូលយកវត្ថុបុរាណពីពលរដ្ឋដែលបានរក្សាទុក យកមកដាក់តម្កល់នៅក្នុងសារមន្ទីរជាតិទុកជាសម្បត្តិបេតិកភណ្ឌជាតិ និងជាកេរដំណែលសម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនា។

ក្នុងលិខិតក្លែងក្លាយនោះក៏បានប្រកាសថា ក្រសួងវប្បធម៌នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះពលរដ្ឋដែលលាក់ និងរក្សាទុកវត្ថុបុរាណទាំងនោះដោយមិនព្រមប្រគល់ឱ្យក្រសួងវប្បធម៌។

ក្រសួងសូមបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងទម្រង់លិខិតដែលជនអនាមិកបានផ្សព្វផ្សាយខាងលើនេះ ពោលជាជាលិខិតក្លែងក្លាយ។ ក្រសួងអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្វែងរកជនអគតិទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក