ភ្នំពេញ៖ គ្រឿងញៀនសរុបចំនួនជាង២ ១៥៣គីឡូក្រាម ដែលត្រូវបានអាជ្ញាធរខេត្ត ព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ បង្រ្កាបបាន យកទៅដុតបំផ្លាញចោលនៅព្រឹកថ្ងៃសុក្រទី០៧ ខែកក្កដា ឆ្នាំ២០២៣។
គ្រឿងញៀនសរុបចំនួនជាង២ ១៥៣គីឡូក្រាមដែលខេត្តទាំង៣នេះបង្រ្កាបបាន ក្នុងនោះខេត្តព្រះសីហនុបង្ក្រាបបានជាង២ ០០០គីឡូក្រាម ខេត្តកំពង់ស្ពឺជិត១០០គីឡូក្រាម និងខេត្តកំពតជាង០១គីឡូក្រាម។ គ្រឿងញៀនជាង២តោននេះ ត្រូវបានតុលាការបញ្ចប់សំណុំរឿងតាមនីតិវិធី។
ការដុតបំផ្លាញគ្រឿងញៀននៅថ្ងៃនេះ ធ្វើឡើងក្រោមវត្តមានរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កេង សុម៉ារិទ្ធ នាយឧត្តមសេនីយ៌ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រប្រឆាំងគ្រឿងញៀន លោកអភិបាលខេត្តព្រះសីហនុ គួច ចំរើន ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីតំណាងស្ថាប័នពាក់ពន្ធ័ និងសមត្ថកិច្ចខេត្តទាំង៣។
ការដុតបំផ្លាញគ្រឿងញៀនចោលនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ថ្ងៃ២៦មិថុនា៕