លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជាបានគង់វង្ស | ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជាខួប ២០ឆ្នាំដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបញ្ចូលសមាជិកគណៈមេធាវី | ដំណើរទស្សនកិច្ចពិនិត្យមណ្ឌលប្រឡងយក “ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់សិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ" | មុខសញ្ញាឆក់កាបូបអ្នកដំណើរ នៅខណ្ឌចំការមន ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗពីរនាក់ |

លោក ហ៊ុន ម៉ានី ថាសន្ដិភាពបានធ្វើឱ្យវប្បធម៌ជាតិរស់ឡើងវិញនិងកំពុងលើកស្ទួយឈានដល់បេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានលើកឡើងថាសន្ដិភាពនៅកម្ពុជាបានធ្វើឱ្យមរតកវប្បធម៌ដ៏ច្រើនអនេករបស់កម្ពុជាដែលស្ទើរតែបាត់បង់ បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយឈានទៅក្លាយជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិផងដែរ។

លោក ហ៊ុន ម៉ានី បានសរសេរនៅហ្វេសបុកផេករបស់លោកក្នុងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ចំខួប ១៥ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយបានអបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទដ៏អស្ចារ្យរបស់ខ្មែរនេះ និងថាទាំងនេះគឺបានសម្រេចតាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតស្វិតស្វាញរបស់រាជរដ្ឋាភិបាល។

លោកបានបន្ថែមថាក្រោមម្លប់នៃសុខសន្តិភាពមរតកវប្បធម៌ច្រើនអនេកដែលស្ទើរតែបាត់បង់ក្នុងសម័យសង្រ្គាម បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយ ឈានទៅដល់ក្លាយជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ។

លោកថា៖ «ថែរក្សាការពារសន្តិភាព ប្រៀបបីដូចយើងបានថែរក្សាការពារសម្បត្តិវប្បធម៌ដូនតាដូច្នេះដែរ»

គួរឱ្យដឹងផងដែរថា ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក