ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងប្រៃសណីយ៍ដាក់ឱ្យអនុវត្ត «គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល»

ភ្នំពេញ៖ «គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តក្រោមអធិបតីភាពរដ្ឋមន្ត្រី្កក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។

ការប្រកាសឱ្យអនុវត្តគោលការណ៍ខាងលើនេះមានការចូលរួមពីតំណាងប្រចាំប្រទេសអង្គការយូនីសេហ្វ (UNICEF) នៅកម្ពុជា លោក Will Parks លោកស្រី Manveen Kohli តំណាងភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ (GPEVAC) លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និងសិស្ស-និស្សិត។

គោលការណ៍ណែនាំដែលត្រូវបានដាក់ឱ្យអនុវត្តនេះ នឹងជំរុញលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុននានាក្នុងវិស័យឌីជីថលចូលរួមទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន និងគ្រោះថ្នាក់ក្នុងទម្រង់ថ្មីៗ ដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា។

លោក ជា វ៉ាន់ដេត បានលើកឡើងថា គោលការណ៍ណែនាំស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា គឺសហការរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ អង្គការយូនីសេហ្វប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីថែរក្សាសុវត្ថិភាពរបស់កុមារលើប្រព័ន្ធអនឡាញ បច្ចេកវិទ្យាឌីជីថល និងឧបករណ៍ដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ឬម៉ាស៊ីនស្វ័យសិក្សា (Machine-Learning)។

លោក ជា វ៉ាន់ដេត បានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនៅកម្ពុជា ចូលរួមអនុវត្តតាមគោលការណ៍ណែនាំនេះ ដើម្បីធ្វើយ៉ាងណាឱ្យកុមារកម្ពុជាមានអ៊ីនធឺណិតប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងឱ្យពួកគេក្លាយជាពលរដ្ឋឌីជីថលរឹងមាំដែលទ្រទ្រង់ដល់ដំណើរកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។

ប្រធានយូនីសេហ្វកម្ពុជា លោក វីល ផាកស៍ បាននិយាយថាការដាក់ឱ្យអនុវត្តគោលការណ៍នេះគឺដើម្បីឆ្លើយតបទៅនឹងកំណើននៃកុមារកម្ពុជាកំពុងប្រើប្រាស់បណ្តោញសង្គមដែលអាចប្រឈមនឹងហានិភ័យផ្សេងៗ។

លោកបានថ្លែងថា៖ «ការចម្រើនវ័យជាមួយការប្រើប្រាស់ប្រព័ន្ធអនឡាញ ផ្តល់នូវឱកាសគ្មានដែនកំណត់។ ប៉ុន្តែវាក៏នាំមកនូវហានិភ័យធ្ងន់ធ្ងរផងដែរ។ ការសម្លុតគំរាមតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាពីមិត្តភក្តិក្នុងទម្រង់ផ្សេងៗទៀត អាចបង្កផលប៉ះពាល់ដល់យុវជន នៅពេលពួកគេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ឬប្រើប្រាស់កម្មវិធីផ្ញើសារនានា។ បញ្ហាដែលគួរឱ្យបារម្ភបំផុតនោះគឺការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ»

តាមរបាយការណ៍សកលស្តីអំពី «ការបញ្ឈប់គ្រោះថ្នាក់» របស់យូនីសេហ្វ បានរកឃើញថា កុមារកម្ពុជាច្រើនជាង ១នាក់ក្នុងចំណោម ១០នាក់ ដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ ទទួលរងនូវការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក