ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មិនទាន់ឡើងវ៉ៃផងពេលនេះ Elon Musk ស៊ីមួយដៃពី Mark Zuckerberg

អន្តរជាតិ៖ មនុស្សរាប់លាននាក់ជុំវិញពិភពលោកកំពុងតែចាប់អារម្មណ៍ទាញយកបណ្តោញសង្គម Threads ដែលជាបណ្តោញថ្មីដែលទើបតែបង្កើតឡើងដោយក្រុមហ៊ុន Meta ខណៈក្រុមហ៊ុនយក្សដ៏ធំនេះប្រឈមនឹងការគំរាមកំហែងពីក្រុមហ៊ុន Twitter ជុំវិញការលួចព័ត៌មានសម្ងាត់តាមរយៈជួលអតីតបុគ្គលិក Twitter។ 

កាលពីពុធទី០៥ ខែកក្កដា ឆ្នាំ២០២៣ មេធាវីតំណាងឲ្យក្រុមហ៊ុន Twitter លោក Alex Spiro បានផ្ញើសំបុត្រមួយច្បាប់ឱ្យទៅនាយកប្រតិបត្តិប្រតិបត្តិ Meta គឺលោក Mark Zuckerberg ដោយចោទថាក្រុមហ៊ុន Meta បានជួលអតីតបុគ្គលិក twitter ដែលដឹងពីព័ត៌មានសម្ងាត់ផ្សេងៗរបស់ Twitter ក្នុងការសម្រេចឱ្យបាននូវបណ្តោញទំនាក់ទំនងជាសាកលមួយនេះ។

លោក Alex Spiro បានសរសេរនៅក្នុងសំបុត្រដែលផ្ញើទៅលោក Mark Zuckerberg ថា Twitterបានអនុវត្តយ៉ាងតឹងរ៉ឹងក្នុងការរក្សាសិទ្ធិបញ្ញារបស់ខ្លួន និងបានទាមទារឱ្យក្រុមហ៊ុន Meta បញ្ឈប់ការប្រើប្រាស់អាថ៌កំបាំងពាណិជ្ជកម្ម Twitter ឬព័ត៌មានសម្ងាត់ផ្សេងទៀត។

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមហ៊ុន Meta លោក Andy Stone បានច្រានចោលចំពោះការចោទប្រកាន់នេះទាំងស្រុង។ គាត់បាននិយាយនៅលើ Threads ថា៖ «គ្មាននរណាម្នាក់ដែលស្ថិតនៅក្នុងក្រុមប្រតិបត្តិការបង្កើត Threads ជាអតីតបុគ្គលិក Twitter នោះទេ»។

លោក Mark Zuckerberg បាននិយាយថា Threads គឺជាបណ្តោញទំនាក់ទំនងបែបទូលំទូលាយសម្រាប់ចែករំលែករូបភាព គំនិត និងពិភាក្សា ដែលបណ្តោញសង្គមមួយនេះតភ្ជាប់ជាមួយនឹងកម្មវិធី Instagram។

ការដាក់ប្រើប្រាស់នូវបណ្តោញសង្គមថ្មី Threads ជាលើកដំបូង មានអ្នកចុះឈ្មោះប្រើប្រាស់ចំនួន៣០លាននាក់ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍ទី០៦ ខែកក្កដា កម្មវិធីថ្មីនេះជាប់លេខ១ ដែលមានអ្នកទាញ (Download) ពី IOS និង App Store៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក