ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការអុកស្វាម រួមគ្នារៀបចំវេទិកាធុរកិច្ចប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សហការជាមួយអង្គការ អុកស្វាម រៀបចំវេទិកាធរុកិច្ចប្រកបដោយនិរន្តភាពក្រោមប្រធានបទ «រួមគ្នាដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា» នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារអូកវូដព្រីមៀនភ្នំពេញ។ វេទិកានេះមានការចូលរួមពីស្ថាប័នដៃគូ ភាគីពាក់ព័ន្ធ វិស័យឯកជន វិស័យសាធារណៈ និងអង្គការសង្គមស៊ីវិលផងដែរ។

វេទិកានេះ ធ្វើឡើងដើម្បីពិភាក្សាជជែក និងចែករំលែកការអនុវត្តល្អៗនិងបញ្ហាប្រឈម ជុំវិញសកម្មភាពធុរកិច្ច និងការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំថ្មីៗ និងការស្វែងរកកិច្ចសហការរួមគ្នាដើម្បីធ្វើការលើកកម្ពស់អាជីវកម្មប្រកបដោយការទទួលខុសត្រូវ រួមបញ្ចូល និងនិរន្តរភាព។

រដ្ឋលេខាធិការក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហេង សុខគង់ បានលើកឡើងថា វេទិកាដែលបានធ្វើឡើងនេះគឺមានសារសំខាន់ណាស់ខណៈ SME (សហគ្រាសធុនតូច សហគ្រាសធុនមធ្យម Small and Medium Enterprise) ដើរតួនាទីសំខាន់ដែលបង្កើតការងារចំនួន ៧០ភាគរយនៃកម្លាំងពលកម្មសរុបនៅកម្ពុជា និងចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យប្រសើរឡើង។ លោក ហេង សុខគង់ លើកទឹកចិត្តឱ្យមានវេទិកាធុរកិច្ចនេះជាបន្តទៀតដើម្បីលើកកម្ពស់អាជីវកម្មប្រកបដោយនិរន្តរភាព។

អនុរដ្ឋលេខាធិការក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សឹម ណារ៉ា បានលើកឡើងថា ដើម្បីជំរុញឱ្យអាជីវកម្មធុនតូច និងមធ្យមឱ្យក្លាយជាអាជីវកម្មបរិយាប័ន្ន ក្រសួងបានស្វែងរកមូលនិធិដើម្បីគាំពារផ្នែកហានិភ័យ ការគាំទ្រពីដៃគូអភិវឌ្ឍ និងផ្នែកបច្ចេកទេសជូនពួកគាត់។

កន្លងមករាជរដ្ឋាភិបាលបានបង្កើតក្រុមការងារតម្រង់ទិសអាជីវកម្មបរិយាប័ន្នដែលមានសមាសភាពមកពីអន្តរក្រសួង ដើម្បីជំរុញឱ្យអាជីវកម្មធន់តូច និងមធ្យមក្លាយជាអាជីវកម្មបរិយាប័ន្ន ដែលជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធមាន ភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក