ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្តេចតេជោ ស្នើឱ្យលុបគណនី TikTok ដែលដាក់ឈ្មោះ «សម្តេច ហ៊ុន សែន» និងសម្តេច ហ៊ុន សែន Fan»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់គណនី TikTok ជាច្រើនដែលដាក់ឈ្មោះ «សម្តេច ហ៊ុន សែន Samdech Hun Sen» លុបចោលជាបន្ទាន់ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំដល់ប្រជាពលរដ្ឋលំបាកក្នុងការចំណាំថាគណនី TikTok សម្តេចមួយណាជាគណនីពិតប្រាកដផ្លូវការ។

សម្តេចតេជោ បានចេញសារសំឡេងតាមឆាណែលតេឡេក្រាម នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ដោយបញ្ជាឱ្យជំនួយការសម្តេចធ្វើការជាមួយក្រុមហ៊ុន TikTok លុបចោលនូវគណនីសម្តេចតេជោក្លែងក្លាយ។ សម្តេចតេជោថាប្រសិនជាម្ចាស់គណនី TikTok ដែលយកឈ្មោះសម្តេចទៅប្រើ បើបានឮសារសំឡេងនេះហើយត្រូវលុបចេញ ឬដូរឈ្មោះចេញជាបន្ទាន់។

សម្តេចសង្កត់ធ្ងន់ថា បើមិនដូច្នោះទេ សម្តេចតេជោនឹងឱ្យគេចាត់រិធានការចាំបាច់នានា ប្រសិនជាមិនព្រមលុប ឬដូរឈ្មោះចេញជាបន្ទាន់នោះទេ។ សម្តេចតេជោថ្លែងថា៖ «ដើម្បីធានាថាគណនី TikTok ឈ្មោះសម្តេចតេជោ ហ៊ុន សែន គឺមានតែខ្ញុំម្នាក់តែប៉ុណ្ណោះសូម្បីតែសម្តេច ហ៊ុន សែន Fan ក៏មិនឱ្យមានដែរ គឺខ្ញុំមិនចាំបាច់មានគណនីអ្នកគាំទ្រនោះទេ»។

សម្តេចនាយករដ្ឋមន្ត្រីក៏បានដឹងថា តាំងពីសម្តេចប្រកាសស្វែងរកម្ចាស់គណនី TikTok ដែលមានអ្នក Follow ច្រើនមកធ្វើជាជំនួយការសម្តេចមក គឺមានម្ចាស់គណនី TikTok ជាច្រើនបានមកដូរដាក់ឈ្មោះ សម្តេច ហ៊ុន សែន ដែរ ដែលនេះជាទង្វើដែលសម្តេចតេជោមិនអាចទទួលយកបានឡើយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក