ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមប្រឹក្សាជាតិគាំពារសង្គមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភលើកទី៣ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានចេញសេចក្តីជូនដំណឹងដល់គ្រួសារងាយរងហានិភ័យដែលត្រូវបាន កំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភ លើកទី៣ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា របស់រាជរដ្ឋាភិបាល។

អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម លោក ចន ណារិទ្ធ បានឱ្យដឹងថា គ្រួសារងាយរងហានិភ័យដែលត្រូវបាន កំណត់អត្តសញ្ញាណរួច អាចទៅបើកប្រាក់ឧបត្ថម្ភលើកទី៣ បាននៅតាមគ្រប់បញ្ចវីង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

លោកបានឱ្យដឹងទៀតថា កម្មវិធីជំនួយសង្គមមួយគ្រាសម្រាប់គ្រោះអាសន្ននេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្ត និងធ្វើការបើកផ្ដល់ចំនួន ៣លើក ដោយបានគ្របដណ្ដប់លើគ្រួសារគោលដៅចំនួនប្រមាណជាង ៥០ម៉ឺនគ្រួសារ ឬមានសមាជិកចំនួន ១ ៨៣៣ ៣៤៤នាក់ ដោយចំណាយថវិកាសរុបចំនួនជាង ៤០លានដុល្លារ។

គួរឱ្យដឹងដែរថា កម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធ អតិផរណា ដែលជាកម្មវិធីជំនួយសង្គមមួយគ្រាសម្រាប់គ្រោះអាសន្ន ត្រូវបានរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យអនុវត្ត និងធ្វើការបើកផ្ដល់ចំនួន ៣លើក ដោយលើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣ ចាប់ពី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក