ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ.ជ.ប ទិញទឹកថ្នាំជ្រលក់ដៃលាងមិនជ្រះចំនួនជាង ៥ម៉ឺនដបសម្រាប់ប្រើក្នុងថ្ងៃបោះឆ្នោត

ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំណាយថវិកាចំនួន ៩១ម៉ឺនដុល្លារទិញទឹកថ្នាំជ្រលក់ដៃលាងមិនជ្រះសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្ហាញទឹកខ្មៅលាងមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោត នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ថា រាជរដ្ឋាភិបាលបានបញ្ជាទិញទឹកខ្មៅលាងមិនជ្រះចំនួន ៥ម៉ឺន ២ពាន់ដប ពីប្រទេសឥណ្ឌា ដោយក្នុងមួយដបមានចំណុះ ៧០មីលីលីត្រ មានតម្លៃ ១៧,៦៣ដុល្លារ។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា កម្ពុជាបានទៅពិនិត្យដល់ទីតាំងផលិតទឹកខ្មៅជ្រលក់ដៃនេះនៅប្រទេសឥណ្ឌាផ្ទាល់តែម្តង ដោយទឹកខ្មៅនេះមានសុពលភាពចំនួន ៦ខែ។ បើតាមលោក ប្រាជ្ញ ចន្ទ ទឹកខ្មៅលាងមិនជ្រះនេះនឹងយកទៅបែងចែងនៅតាមការិយាល័យបោះឆ្នោត ដោយក្នុងមួយការិយាល័យទទួលបានចំនួន ២ដប ខណៈមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩ការិយាល័យ។

អគ្គលេខាធិការ គ.ជ.ប  លោក ទេព នីថា បានបញ្ជាក់ថា ទឹកថ្នាំដែលជ្រលក់ដៃដំបូងពណ៌ស្វាយប្រែជាពណ៌ខ្មៅនោះ គឺមានលក្ខណៈជាប់បានយូរ ដោយមិនអាចលាងជ្រះងាយៗដោយសាប៊ូលាងដៃ សាប៊ូដុសបន្ទប់ទឹក អូសាវែ ឬសាប៊ូផ្សេងៗនោះទេ។

លោក ទេព នីថា បានអះអាងថា ទឹកខ្មៅលាងមិនជ្រះនេះគឺប្រើដើម្បីបញ្ជាក់ពីពលរដ្ឋដែលបានទៅបោះឆ្នោតរួច ដោយមិនអាចឱ្យពលរដ្ឋណាម្នាក់បន្លំទៅបោះឆ្នោតម្តងទៀតបានឡើយ ដោយហេតុថាមានមន្ត្រីនៅចាំសង្កេតមុខពលរដ្ឋដែលមកបោះឆ្នោតក្នុងការិយាល័យ។ 

គួរឱ្យដឹងថា គូសបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក