ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជនទុច្ចរិតដែលតែងបោកគេតាមទូរសព្ទ ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចបង្រា្កបបានជនទុច្ចរិតម្នាក់ដែលតែងតែបន្លំខ្លួនធ្វើជាសមាជិកគ្រួសារណាម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ធ្មេញនិយាយមិនច្បាស់បុករថយន្តគេខូចខាត ហើយខលទូរសព្ទទៅបោកឱ្យគ្រួសារជនរងគ្រោះវេលុយដើម្បីសងទៅម្ចាស់រថយន្តបញ្ចប់រឿង តាមតែការពិតនេះជាកលល្បិចរបស់ជនទុច្ចរិតនោះប៉ុណ្ណោះ។

ជនទុច្ចរិតម្នាក់នោះមានឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ ត្រូវបានកងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបានកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។

តាមការផ្សាយព័ត៌មានរបស់កងអាវុធហត្ថរាជធានីភ្នំពេញ ជនទុច្ចរិតនោះតែងតែព្យាយាមចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ។ គោលបំណងរបស់ជនទុច្ចរិតនោះ គឺចង់ឆបោកស្ត្រីចំណាស់ ដោយតេទៅបន្លំហៅថាម៉ែ ថាកូនជួបគ្រោះថ្នាក់ចរាចរណ៍បាក់ធ្មេញ និងបុករថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការលុយពី៣ពាន់ទៅ៥ពាន់ដុល្លារដើម្បីដោះស្រាយបញ្ចប់រឿង។ ជនទុច្ចរិតនោះក៏បានបោកបានសម្រេចដោយម្តាយភ័យស្លន់ស្លោរ ក៏ប្រឹងវេលុយឱ្យជនសង្ស័យនោះភ្លាមៗតែម្តង។ 

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

កន្លងមកកងរាជអាវុធហត្ថបង្រ្កាបបានជនសង្ស័យជាច្រើននាក់ដែលប្រើល្បិចផ្សេងៗឆបាកពលរដ្ឋតាមទូរសព្ទ និងឆបោកតាមហ្វេសប៊ុកដោយបង្កើតជាគណនីក្លែងបន្លំដាក់រូបស្រីស្អាតប្រុសសង្ហាបោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ប្រាក់កាសអស់ជាច្រើន។ លើសពីនេះក៏មានជនទុច្ចរិតបានឆបោកដោយបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឲ្យជនរងគ្រោះ ផ្ទេរប្រាក់ខ្លះ ត្រឡប់ទៅវិញ ដើម្បីជាថ្លៃសេវាប្តូរយករង្វាន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក