ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោកយាយម្នាក់សម្រេចដកពាក្យបណ្តឹងលើអតីតតមេភូមិ និងមេភូមិក្រាំស្វាយថ្មីពាក់ព័ន្ធរឿងគប់គិតជាមួយកូនស្រីធ្វើឯកសារដីធ្លី

ភ្នំពេញ៖ លោកយាយ កង ស៊ឺន បានសម្រេចដកពាក្យបណ្តឹងលើអតីតមេភូមិក្រាំស្វាយ លោក កឹម ឈឹម និងមេភូមិក្រាំងស្វាយថ្មី លោកស្រី កែវ ប៊ុនធឿន ដែលថាបានគប់គិតជាមួយកូនស្រី និងកូនប្រសារធ្វើឯកសារបញ្ជាក់ប្រវត្តិកម្មសិទ្ធិដីធ្លីក្លែងក្លាយទំហំ ២ហិកតា ទាំងដែលដីនេះជាដីកម្មសិទ្ធិរបស់លោកយាយ កង ស៊ឺន និងស្វាមីដែលទទួលមរណភាពទៅ។

លោកយាយ កង ស៊ឺន បានដកពាក្យបណ្តឹងដែលប្តឹងកាលពី១៩ ខែមិថុនា ឆ្នាំ២០២៣ ពីលោកចៅសង្កាត់ព្រែកកំពឹស នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ដោយលោកស្រីបានសម្រេចដាក់ពាក្យបណ្តឹងនេះតាមការញុះញង់របស់ជនទី៣ ខណៈដែលអតីតមេភូមិ និងមេភូមិក្រាំងស្វាយថ្មី គ្រាន់តែជួយសម្របសម្រួលឱ្យកូនស្រី និងកូនប្រសារលោកយាយមានសិទ្ធិសាងសង់លំនៅឋានថ្មី ពោលមិនមែនបញ្ជាក់ពីការទិញលក់ដីនោះទេ។ នេះបើតាមការបញ្ជាក់ពីចៅសង្កាត់ព្រែកកំពឹស លោក កន សុកេន។

លោកចៅសង្កាត់ បានបញ្ជាក់ទៀតថា មិនតែប៉ុណ្ណោះ លោកយាយថែមទាំងពឹងឲ្យលោកជួយធ្វើលិខិតបញ្ជាក់ដីធ្លីនោះឲ្យទៅឈ្មោះកូនស្រីនិងកូនប្រសាររបស់គាត់ ដោយគាត់ប្រាប់ថាគាត់ចាស់ហើយ ដូច្នេះគាត់ចង់ឱ្យដាក់ឈ្មោះឲ្យកូនៗគាត់វិញ។

បើតាមលោកចៅសង្កាត់ លោកយាយបច្ចុប្បន្ននេះក៏បានមករស់នៅជាមួយកូនៗវិញ ដោយលោកយាយក៏សុំទោសដល់អតីតមេភូមិក្រាំស្វាយ និងមេភូមិក្រាំស្វាយថ្មីចំពោះការយល់ច្រឡំដោយសារជឿលើការញុះញង់របស់ជនទី៣។

គូសបញ្ជាក់ថា លោកយាយ និងស្វាមីដែលបានមរណភាពទៅជាម្ចាស់ដីស្រែទំហំប្រមាណ ២ហិកតា និងដីផ្ទះមានទំហំ ៥១០ម៉ែត្រការ៉េ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក