ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការវាស់ស្ទង់សន្ទស្សន៍សន្ដិភាពសកលឆ្នាំ២០២៣

អូស្ត្រាលី៖ ព្រះរាជាណាចក្រកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៣ ទាក់ទងនឹងសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទី៧៣ ក្នុងចំណោម ១៦៣ប្រទេសជុំវិញពិភពលោក នេះបើយោងតាមសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣ ដែលចេញផ្សាយកាលពីម្សិលមិញដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព (IEP) ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី។

រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងហ្វេសបុករបស់លោកថា នេះបង្ហាញពីវឌ្ឍនភាពដ៏ធំធេងរបស់ប្រជាជនកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ (នាយករដ្ឋមន្ត្រី ហ៊ុន សែន)។

នេះគឺជាការបោះពុម្ពលើកទី១៧ នៃសន្ទស្សន៍សន្តិភាពសកល ដែលដាក់ចំណាត់ថ្នាក់រដ្ឋឯករាជ្យ និងដែនដីចំនួន១៦៣ ដែលរួមមាន ៩៩,៧ភាគរយនៃចំនួនប្រជាជនពិភពលោក ដោយប្រើប្រាស់សូចនាករគុណភាព និងបរិមាណចំនួន២៣ ពីប្រភពដែលគួរឱ្យគោរព និងវាស់វែងស្ថានភាពសន្តិភាពឆ្លងកាត់ដែនចំនួន៣កម្រិតនៃសុវត្ថិភាព និងសន្តិសុខសង្គម វិសាលភាពនៃជម្លោះក្នុងស្រុកនិងអន្តរជាតិដែលកំពុងបន្ត និងកម្រិតនៃយោធា។

ការរកឃើញបង្ហាញថាកម្រិតមធ្យមនៃសន្តិភាពរបស់ពិភពលោកបានធ្លាក់ចុះ ០,៤២ភាគរយនៅក្នុងសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣។ នេះជាឆ្នាំទីប្រាំបួនជាប់គ្នាហើយដែលសន្តិភាពពិភពលោកកាន់តែយ៉ាប់យ៉ឺន។

ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងផលវិបាករបស់វា គឺជាកត្តាជំរុញដ៏សំខាន់នៃការធ្លាក់ចុះនៃសន្តិភាពទូទាំងពិភពលោក។ ទាំងរុស្ស៊ី និងអ៊ុយក្រែនឥឡូវនេះជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានសន្តិភាពតិចបំផុតទាំងដប់ ហើយអ៊ុយក្រែនមានការធ្លាក់ចុះធំបំផុតក្នុងសន្ទស្សន៍សន្តិភាពសកលឆ្នាំ២០២៣។

អ៊ីស្លង់បានជាប់ចំណាត់ថ្នាក់កំពូលរបស់ខ្លួនជាប្រទេសដែលមានសន្តិភាពបំផុតនៅលើពិភពលោកចាប់តាំងពីការសិក្សានេះត្រូវបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ២០០៨ បន្ទាប់មកដោយប្រទេសដាណឺម៉ាក និងអៀរឡង់ ខណៈដែលអាហ្វហ្គានីស្ថានគឺជាប្រទេសដែលមានសន្តិភាពតិចបំផុត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក